ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​៧​ឃុំ​ក្នុងស្រុក​បរិបូរណ៏​នាំគ្នា​ប្តឹង​ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង​​រឿង​មិន​អោយ​លែង​គោ​ក្របី​នៅលើ​ខ្នង​កោះ​

​កំពង់ឆ្នាំងៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​មិនា​ឆ្នាំ​២០១៤​តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ក្នុង​៧​ឃុំ​នៅក្នុង​ស្រុក បរិបូណ៍​បាន​លើកគ្នា​មក​កាន់​សាលាស្រុ​ក​បរិបូណ៏ ដោយ​នាំយក​នូវ​ពាក្យបណ្តឹង​ដែល​មាន​ស្នាម​មេដៃ​ប្រ​​ជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ ដាក់​អោយ​អាជ្ញាធរ​ស្រុក​ជួយ​បញ្ជូន​ពាក្យបណ្តឹង​ទាំងនោះ ទៅ​លោក​អភិបាល​​ខេត្ត​ជួយ​អន្តរាគមន៍​។ ក្នុង​រឿង​ដែល​ពួកគាត់​មិន​អាច​យក​គោ​ក្របី​របស់​ពួកគាត់​ជាង​៨០០​ក្បាល​ទៅ​​អោយ​ស៊ី​ស្មៅ​ក្នុង​រដូវប្រាំង នៅ​ចំណុច​កោះ​តាប៉ាង និង​កោះ​ព្រែក​សោកម៉ោក​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ផ្លូវ​​ទូក ស្រុក​កំពង់លែង​ដែល​ជា​ទម្លាប់​តាំងពី​បូរាណ​មក ព្រោះ​តែ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទី​​នោះ​បាន​ហាម​មិន​អោយ​ពួក​គាត់​យក​គោ​ក្របី​ទៅ​លែង​នៅ​ទីនោះ​ដោយ​សំអាង​ថា​បាន​ប៉ះពាល់​ដំណាំ​​ចំការ​របស់​ពួកគាត់​។​

​ ​ក្នុង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​៧​ឃុំ ក្នុងនោះ​មានៈ ឃុំ​ពេជច​ង្វា​,​ឃុំ​ពពេល​,​ឃុំ​ពន្លៃ​,​ឃុំ​ផ្សារ​,​ឃុំ​ចក​, ឃុំ​អញ្ចាញ​រូង និង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៏​ដែល​បាន​ដាក់ជូនលោក​អភិបាលខេត្ត​សូមអោយ​​ជួយ​អន្តរា​គម​ន៏ មាន​ខ្លឹមសារ​ថា​៖ នៅ​ចំណុច​កោះ​តាប៉ាង និង​ចំណុច​សោកម៉ោក​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង តាំងពី​ជំនាន់​សង្គម​រាស្ត្រនិយម​មក​ប្រជាពលរដ្ឋ​តែង​យក​គោ​ក្របី​ទៅ​លែង​​អោយ​ស៊ី​ស្មៅ​នៅ​ទីនោះ​ជា​រៀងរាល់ឆ្នាំ គឺ​ចាប់ពី​ខែ​មិនា ដល់​បំណាច់​ខែ​ឧសភា (​ពាក្យ​ពី​ដើម​គេ​ថា​យក​​ក្របី​គោ​ដាក់​កោះ​)​។​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១០៧៩ ទម្លាប់​នេះ​ក៏​នៅតែ​បន្ត​រហូតដល់​ដើមឆ្នាំ​២០១៤ ក៏​មាន​បញ្ហា​តែ​ម្តង ។ រឿង​នេះ​ដោយសារ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង​នាំគ្នា​ទៅ​កាប់​ព្រៃ​ព្រួស​
​និង​ដាំ​ល្ង ហេតុនេះហើយ​ទើប​ពួកគាត់​ហាម​មិន​គេ​យក​គោ ក្របី​ទៅ​លែង​នៅ​លើ​ខ្នង​កោះ​ចំណុច​ទាំង​២​ខាងលើ​នេះ​ទៀត ។​

​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​ខាងលើ​នេះ​ឯកឧត្តម​ឈួ​រ​ចន្ទ័​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំ​ង​បាន​មាន​ប្រសា​ស​ន៏​ថា​៖​ថ្មីៗ​នេះ​លោក​បាន​ទទួល​លិខិត​សំណូមពរ​ពី​គូរ​ភាគី​ទាំងសងខាង​ដោយ​ប្រជាពលរដ្ឋ​ភាគី​ខាង​ស្រុក បរិបូណ៏​សុំលែង​គោក្របី​នៅ​ចំណុច​ខាងលើ​ដែល​ជា​ទម្លាប់​ពីមុនមក​ជា​ធម្មតា​ចំណែក​ភាគី​ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង បាន​សុំ​មិន​អោយ​លែង​គោក្របី ព្រោះ​តែ​ខ្លាច​ប៉ះពាល់​ផលដំណាំ​ក្នុង​ចំការ​ពួកគាត់​។

​ករណី​នេះ​លោក​បាន​អោយ​លោក​អភិបាលរង​ខេត្ត​២​រូប​ចុះ​ទៅ​ប្រជុំ​សម្របសម្រួល​ជាមួយ​ប្រជា​​ពលរដ្ឋ​ស្រុក​ទាំង​២​រួចហើយ ប៉ុន្តែ​ការដោះស្រាយ​ពុំទាន់​បាន​ទទួល​លទ្ឋផល​នៅ​ឡើយ​។​រឿង​នេះ​ដែរ​ម្ខាង​អាង​ថា​ជា​ទម្លាប់​ពី​បូរាណ ចំណែក​ម្ខាង​ទៀត​អាង​ចំការ តែ​លោក​បាន​អោយ​គេ​សិក្សា​មើល​ថា ចំការ​នោះ ទើប​តែ​កាប់​រាន​ដី​ថ្មីៗ​ឬ​ចំការ​ចាស់​ពី​មុន​មក ប៉ុន្តែ​បើ​ពួកគាត់​ទើបតែ​កាប់​រាន​ដី​ថ្មី​នោះ​គឺ​ខុសច្បាប់​ហើយ​។​

​ ​មន្ត្រី​ផ្នែក​ជលផល​ស្រុក​កំពង់លែង​ម្នាក់​បាន​អោយដឹងថា​៖ ចំណុច​ដែល ធ្លាប់​លែង​ក្របី គោ​​នោះ​ជា​អតីត​ឡូ​នេសាទ​លេ​១​បច្ចុប្បន្ន​គឺជា​តំបន់​អភិរក្ស ពីមុន​មក​ក៏​ធ្លាប់​ឃើញ​ប្រជាពលរដ្ឋ​ឃុំ​ផ្លូវ​ទូក​ធ្វើ​​ចំការ​ខ្លះ​ដែរ​។ ចំណែក​ប្រជាពលរដ្ឋ​ស្រុក​បរិបូរណ៍​ពីមុនមក​ធ្លាប់​លែង​គោក្របី​មាន​តិចតួច​ប៉ុណ្ណោះ តែ​មក​បច្ចុប្បន្ន​គោក្របី​មាន​ដល់​ជាង​៨០០​ក្បាល​ឯណោះ ទើប​ពួកគាត់​ជា​អ្នក​ធ្វើ​ចំការ​មានការ​ព្រួយ​បា​រម្ម​ណ៏​សំ​​ណូម​ពរ​អោយ​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​៕
2014-03-18_094850

មតិយោបល់