ស្ត្រីម្នាក់រស់នៅក្នុងប្រទេសអូស្ត្រាលីមានការតូចចិត្តយ៉ាងខ្លាំង បន្ទាប់ពីសត្វចិញ្ចឹមមួយក្បាលត្រូវបានពស់ថ្លាន់ដែលរស់នៅក្នុងព្រៃក្បែរផ្ទះរបស់នាងលេបជាចំណី។ នៅពេលដែលស្ត្រីរូបនោះដើរទៅរកឆ្កែដែលរត់ចូលទៅក្នុងព្រៃក្បែរផ្ទះ ស្រាប់តែឃើញពស់ថ្លាន់ប្រវែង ២,៥ ម៉ែត្រនៅកន្លែងកើតហេតុ រីឯឆ្កែរបស់នាងមិនឃើញសោះ ក៏សម្រេចចិត្តរាយកាណ៍ទៅប៉ូលិស។ ស្ត្រីរូបនោះនិយាយថា នាងបានដាក់ច្រវ៉ាក់ឆ្កែរបស់ខ្លួនព្រោះខ្លាចទៅប៉ះពាល់ដល់សត្វព្រៃ ប៉ន្តែសត្វព្រៃបែរជាប៉ះពាល់ឆ្កែរបស់នាងទៅវិញ។ នៅពេលដែលប៉ូលិសមកដល់ផ្ទះរបស់នាងបានរកឆ្កែរបស់នាងត្រូវបានពស់ថ្លាន់លេបចូលទៅក្នុងពោះ ព្រោះខ្សែច្រវ៉ាក់ដែលដាក់ឆ្កែនោះនៅជាប់នឹងមាត់ពស់នៅឡើយ។ ពស់នេះអាចនឹងធ្វើការវះកាត់ដើម្បីយកច្រវ៉ាក់ដែលវាលេបមិនទាន់អត់នោះយកចេញមកវិញ៕
ព័ត៌មានជាតិ
មតិយោបល់