ព័ត៌មានជាតិ

ក្រុម​កម្មករ​សំណង់ និង​ក្រុម​យុវជន​កាត់​តែម​ម៉ូតូ ស្រវឹងស្រា​ទាស់សម្ដី​គ្នា​បង្ក​ជា​ហិង្សា​កាប់​ចាក់​គ្នា​របួសធ្ងន់​០៣​នាក់​

​ភ្នំពេញ ៖ ក្រុមយុវជន​ជា​កម្មករសំណង់​និង ក្រុមយុវជន​កាត់​តែម​ម៉ូតូ​បាន​កាប់​ចាក់​គ្នា​បន្ទាប់ពី​ផឹក​ស្រវឹង​ហើយ​ទាស់សម្ដី​គ្នា​បណ្ដាល​អោយ​យុវជន​ជា​កម្មករសំណង់​២​នាក់​របួសធ្ងន់ និង​ភាគី​ខាង​កាត់​តែម​ម៉ូតូ​របួសធ្ងន់​ម្នាក់ ដែល​ហេតុ​ការណ៏​នេះ កើត​ឡើង​វេលា​ម៉ោង ១០​និង ២៥​នាទី​យប់​ថ្ងៃទី​១៧​ខែ​មីនា​ឆ្នាំ​២០១៤ នៅក្នុង សួនឧទ្យាន​សុបិន​ចំការ​ព្រីង ស្ថិតនៅក្នុង ភូមិ​ច្រែស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា មុន​ឈានដល់​ការប្រើ​ហិង្សា​រហូត​ឈាន​ទៅ​ដល់​ការកាប់ចាក់​យ៉ាង​អណាធិបតេយ្យ​នេះ ដំបូង​ឡើយ​គេ​បាន​ឃើញ​ក្រុម​កម្មករ​សំណង់​ដែលមាន គ្នា​ប្រមាណ​៤​ទៅ​៥​នាក់ បាន​អង្គុយ​ផឹកស្រា​នៅ​ក្នុង​សួនឧទ្យាន​សុបិន​ចំការ​ព្រីង តាំង​ពី​ល្ងាច​ម៉ោង ៥​រហូតដល់​យប់​ជ្រៅ​អស់​ស្រា​ចំនួន​២​ទៅ​៣​ដប​។​

​សាក្សី​បន្ត​ថា នៅក្បែរ​ក្រុម​កម្មករ​សំណង់​កំពុង​ផឹកស៊ី ក៏​មាន​ក្រុមយុវជន​កាត់​តែម​ម៉ូតូ បាន​ផឹកស៊ី​ជាមួយ​ក្រុម​គ្នា​គេ​នៅ​ក្បែរ​នោះ​ដែរ លុះដល់​វេលា​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់ នៅក្នុង​ក្រុម​កាត់​តែម​ម៉ូតូ ចេញ​មក​ហើយ​និយាយ​ឌឺដង​ដាក់​ទៅ​ក្រុម​កម្មករ​សំណង់​ថា​” នៅ​កន្លែង​នេះ​មាន​អាណា​ខ្លាំង​ខ្លះ​?” ស្រាប់តែ​ខាង​ក្រុម​កម្មករ​សំណង់​តប​ទៅ វិញ​ថា “​នៅ​កន្លែង នេះ​មិនមែន មានតែ​អ្នកឯង​ទេ​ដែល​ខ្លាំង​នោះ​”​។ គ្រាន់តែ​ឌឺដង​សំ​ម្ដី​ដាក់​គ្នា​ជាប់​ភ្លាម យុវជន​ទាំង​២​ក្រុម ក៏​បើកឆាក​ប្រយុទ្ធ​គ្នា ដោយ​ភាគី​ខាង​យុវជន​កាត់​តែម ម៉ូតូ ប្រើប្រាស់​សុទ្ធតែ​ដាវ​សាំ​ម៉ូ​រ៉ៃ រី ឯ​ភាគី​ខាង​ក្រុម​កម្មករ​សំណង់​វិញ គឺ​បាន​ប្រើប្រាស់​ដែក​ទីប និង ដំបង​ឈើ​ជ្រុង​។​

​បន្ទាប់​ប្រយុទ្ធ​គ្នា​ចប់ គេ​ឃើញ​ភាគី​ទាំង​ពី​រងរបួស​ធ្ងន់ រៀងខ្លួន ដោយ ភាគី​ខាង កម្មករសំណង់​របួស​ធ្ងន់​២​នាក់ និង ភាគី​ខាង​កាត់​តែម​ម៉ូតូ រង​របួសធ្ងន់​ម្នាក់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ហើយ​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​ដើម្បី​រក​ជន បង្ក​មក​ទទួល​ទោស​ទៅតាម​ផ្លូវច្បាប់​៕

2014-03-18_131740
2014-03-18_131720

មតិយោបល់