ភ្នំពេញៈ ទើបតែចូលធ្វើការបើករថយន្តបានមួយអាទិត្យ ប្រើល្បិចប្រាប់ម្ចាស់ថា យករថយន្តទៅជួសជុល បើកចេញពីខេត្តព្រះសីហនុ មកចតចោលនៅភ្នំពេញម្ចាស់ និងក្រុមគ្រួសារ រកឃើញតែរថយន្ត ឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១ និង៤៥នាទីរសៀល ត្រង់ចំណុចមុខក្រុមហ៊ុនផលិតទឹកសុទ្ធវីតាល់ ផ្លូវលេខ៥៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។
ម្ចាស់រថយន្តឈ្មោះ ទុំ ចាន់រតនា ភេទប្រុស អាយុ ៣១ ឆ្នាំ មានស្រុកកំណើត នៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពុងធំ។ ចំណែករថយន្តដែលជនសង្ស័យ ប៉ុនប៉ងលួចមិនបានសម្រេចនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2E-0980 ប្រភេទចណុះ ៥ តោន អ្នកបរមិនត្រូវបានស្គាល់ឈ្មោះឡើយ ទើបតែចូលធ្វើការ ហើយបើករថយន្តខាងលើ បានត្រឹមតែមួយអាទិត្យប៉ុណ្ណោះ។
តាមប្រភពព័ត៌មាពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃ២១ ខែមិនា ឆ្នាំ២០១៩ ជនសង្ស័យ បានប្រាប់ម្ចាស់រថយន្តថា រថយន្តខូចហើយ រួចក៏យករថយន្តចេញពីភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅជួលជុល ក្រោយពីបើករថយន្តចេញមក ជនសង្ស័យបានបិតទូរស័ព្ទរហូត។
ប្រភពដដែលបន្តថា បន្ទាប់មកម្ចាស់មានការណ៌ភ្ញាក់ផ្អើល បាននាំគ្នាដើររកពេញក្រុងព្រះសីហនុ តែរកមិនឃើញ ហើយក៏បានទាក់ទងទៅក្រុមហ៊ុន បង់រំលួសព្រោះរថយន្តខាងលើ ទើបតែបង់រំលួសមិនទាន់ចប់ ដោយខាងក្រុមហ៊ុនបានដាក់ប្រព័ន្ធជីភីអេសភ្ជាប់និងរថយន្ត ទើបនៅម៉ោងកើតហេតុខាងក្រុមហ៊ុន បានទាក់ទងមកម្ចាស់ប្រាប់ថា រថយន្តត្រូវបានជនសង្ស័យ បើកមកចតចោលនៅចំណុចខាងលើ ។
ក្រោយមកម្ចាស់រថយន្ត ក៏បានទាក់ទងមកក្រុមគ្រួសារ ដែលរស់នៅភ្នំពេញឲ្យទៅមើល ខណៈមកដល់ក៏ឃើញចតចោល នៅចិញ្ចើមផ្លូវមានស្នាមដោះស្លាកលេខមុខក្រោយបាត់អស់ ហើយជនសង្ស័យ បានគេចខ្លួនបាត់ស្រមោល។
ក្រោយពីឃើញរថយន្តក្រុមគ្រួសារ បានដាក់ពាក្យប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ២ ឲ្យចុះពិនិត្យកន្លែងកើតហេតុ ពិនិត្យរកឃើញស្លាកលេខ តែមួយសន្លឹក មួយសន្លឹកទៀតបាត់។
ភ្លាមៗផងដែរ សមត្ថកិច្ច បានយករថយន្តទៅរក្សាទុក នៅប៉ុស្តិ៍នគបាលទួលសង្កែ២ ដើម្បីឲ្យម្ចាស់យកឯកសារ ពាក់ព័ន្ធយករថយន្តត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់