ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Miranda Kerr ​សង្ស័យវះកាត់ដើមទ្រូង​ក្រោយចែកផ្លូវជាមួយនឹងស្វាមី

ជាមួយនឹងដើមទ្រូងតារាម៉ូដែលដ៏ល្បីល្បាញរបស់អូស្ត្រាលី វ័យ ៣២ ឆ្នាំនាង Miranda Kerr នៅពេលថ្មីៗនេះ បាន​ធ្វើ​ឲ្យមនុស្ស​ជាច្រើន ​សង្ស័យថា នាង​បាន​វះកាត់ដាក់ថង់ប្លាស្ទីក ​​ដើម្បី​បង្កើនភាពត្រេកត្រអាល​។​

ជាមួយនឹង​ឈុតសិចស៊ី ដែលលេចមុខនៅ ក្នុងកម្មវិធី Oscar ក្នុងរដ្ឋ ឡូអេនជើឡេស ​កាលពីថ្ងៃទី ២ ខែ មិនា កន្លងទៅ ជាមួយនឹង​ឈុត​​បង្ហាញចង្វែបដើមទ្រូង ដ៏មូលក្លំលៀន​ចេញក្រៅ បានញ៉ាំងឲ្យនាង Miranda Kerr ​ក្លាយជាប្រធានបទដ៏ចាប់អារម្មណ៍បំផុត​មកទល់នឹងពេលនេះ។​ ទោះជាយ៉ាងណា​នៅលើកម្រាលព្រំក្រហម អតីតស្វាមីនាង លោក Orlando Bloom ក៏បាននិយាយនៅលើកម្រាលព្រំក្រហមនោះថា “អូនពិតជា​អស្ចារ្យ និងស្រស់ស្អាតខ្លាំងណាស់” ។​

តាមប្រភពខាងលើ បាន​ឲ្យដឹងថា ​បើធៀបទៅនឹង រូបភាព​កាលពីកន្លងទៅ ​ជាក់ណាស់ ​នាង Miranda Kerr ពិតជា​បានវះកាត់សុដន់ ដោយផ្លាស់ប្តូរពីទ្រង់ទ្រាយ A ទៅ កាន់ទំហំ C ដែលជួយឲ្យ​នាង​​​​កាន់តែ​ស្រស់ស្អាត​មួយអន្លើថែមទៀត ។ ថ្មីៗនេះដែរ នាង Miranda Kerr ក៏បានចែកចាយ រូបភាពបង្ហាញដើមទ្រូង នៅលើហ្វេសប៊ុក ។

ដើម្បីឆ្លើយតបនឹងពាក្យចចាមអារាមនោះ មិត្ត​ភក្តិរបស់ស្រីស្រស់ខាងល បានប្រាប់ដល់សារព័ត៌មាន E! News ថា ​រឿងវះកាត់ដើមទ្រូងរបស់នាង Miranda Kerr វាមិនពិតនោះទេ ខណៈដែលមនុស្ស​ជាច្រើយល់ឃើញថានាងវះកាត់សុដន់ ក្រោយចែកផ្លូវជាមួយនឹងប្តីនោះ៕​
Mirandar
2014-03-19_224355

2014-03-19_2244072014-03-19_2244192014-03-19_2244312014-03-19_224443Mirandar

មតិយោបល់