ស្លៀកខោខូវប៊យសំរាប់ធ្វើការងារ
មនុស្សមួយចំនួនតែងតែគិតថាខោខូវប៊យអាចស្លៀកបានតែក្នុងកម្មវិធីយុវវ័យ ដូចជាការដើរកំសាន្ត ជួបជុំមិត្តភក្តិជាដើម។ ប៉ុន្តែការគិតបែបនេះ បែរជាធ្វើឲ្យភាពស៊ីវិល័យរបស់មនុស្សស្រីមានការបាត់បង់ទៅវិញ។ យើងអាចប្រើប្រាស់ខោខូវប៊យស្លៀកក្នុងការធ្វើការងារបាន ដូចជាការងារក្នុងការិយាល័យបានយ៉ាងសមរម្យជាមួយនិងការប្រើប្រាស់ខ្សែក្រវ៉ាត់ និងស្បែកជើងកែងចោទ ។
ស្លៀកខោខូវប៊យឲ្យមានរាងស្អាតគួរឲ្យស្រលាញ់
ក្នុងការស្លៀកខោខូវប៊យឲ្យបានត្រឹមត្រូវតាមរាងរបស់នោះ គឺយើងត្រូវដឹងថាខ្លួនរបស់យើងមានរាងយ៉ាងដូចម្តេច ?
– ចំពោះអ្នកដែលមានត្រគាកធំជើងធំ ៖
ត្រូវជ្រើសរើសខោខូខោប៊យណាដែលមានជើងវែងប្រភេទកណ្តាល (ខោស្ទើរជើងប៉ាត់តែធំជាងជើងកំប៉ុង) ពីព្រោះខោប្រភេទនេះអាចធ្វើឲ្យជើងរបស់អ្នកមានរាងស្រលូន និងមានភាពស្រស់ស្អាត ។
– ចំពោះអ្នកដែលមានរាងស្មើ (អ្នកដែលពុំសូវមានរាង) ៖
ចំពោះអ្នកដែលមានរាងប្រភេទនេះគឺមានភាពងាយស្រួលក្នុងការជ្រើសរើសខោខូវប៊យណាស់ ពីព្រោះអ្នកមានរាងមិនធំមិនតូច ដូចនេះអ្នកអាចរើសខោខូវប៊យបានតាមចិត្ត(លើកលែងតែខោជើងប៉ាត់ប្រភេទធំប៉ុណ្ណោះ) ។
ខោខូវប៊យសំរាប់នារីសម័យថ្មី
ខោខូវប៊យប្រភេទនេះមានប្រជាប្រិយភាពសម្រាប់មិត្តៗនារីសម័យថ្មី ដែលនិយមចូលចិត្តស្លៀកខោខូវប៊យឲ្យមានភាពទាក់ទាញ។ ជាមួយខោខូវប៊យចង្កេះវែង (ខោឡេវប្រាំ) និងអាវយឺតពាក់កណ្តាលខ្លួនដែលមានព៌ណស្រាលៗ នេះជាប្រភេទម៉ូតដែលពេញនិយមបំផុតសម្រាប់យុវវ័យ៕
ព័ត៌មានជាតិ
មតិយោបល់