ព័ត៌មានជាតិ

Update៖ រថយន្តធុនធំ3គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាលនៅ…

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តធុនធំ3គ្រឿងនៅផ្លូវជាតិលេខ4ក្នុងស្រុកកំពង់សីលាកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ដែលស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ120.121ស្ថិតក្នុង ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចំពេលដែលមេឃកំពុងមានភ្លៀងធ្លាក់ រវាងរថយន្តកុងតឺនរ័មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-8897 មានទិសដៅពី ភ្នំពេញទៅក្រុងព្រះសីហនុ បានបុកប៉ះគ្នាជាមួយរថយន្តម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ PP-2810 មានទិសដៅផ្ទុយគ្នា បណ្តាលអោយបុរស2នាក់ ជាអ្នកបើកបររថយន្តទាំងពីរគ្រឿងរងរបួសដូចគ្នាប៉ុន្តែមិនធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតទេ ។ ស្របពេលជាមួយគ្នានេះដែរ ក៏មានរថយន្តមួយគ្រឿងទៀតបើកបរមកដល់កន្លែងកើតហេតុ ក៏គេចចង្កូតបណ្តាលអោយធ្លាក់ទៅចិញ្ចើមផ្លូវខាងប៉ុន្តែអ្នកបើកបរ សំណាងមិនមានគ្រោះថ្នាក់។ ក្រោយកើតហេតុ បុរសអ្នកបើកបររថយន្ត2នាក់ដែលរងរបួស ក៏ត្រូវបានមិត្តភក្រ្ត័ បញ្ជូនទៅមន្ទីពេទ្យ ត្រែងត្រយឹង ដោយនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា រហូតមកដល់ម៉ោង៣និង៣០នាទីរសៀលថ្ងៃ ដដែល សមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថ បានរៀបសំរួលចរាចរណ៏ បើកអោយដំណើរការជាធម្មតាឡើងវិញហើយ៕

 

មតិយោបល់