ព័ត៌មានជាតិ

ចិន​ចង់​សហការ​ជាមួយ​តំបន់​ស្វយ័ត គ្រី​មៀ​

ប្រទេស​រុស្ស៊ី​ទើបតែ​ចុះហត្ថលេខា​ទទួល​យក​តំបន់ គ្រី​មៀ មក​ធ្វើជា​អធិបតេយ្យភាព​របស់​ខ្លួន បន្ទាប់ពី​ការបោះឆ្នោត​រុស្ស៊ី​ទទួលបាន​សំឡេង​យ៉ាងច្រើន​លើសលុប​។​
​ដោយឡែក ថ្មីៗ​នេះ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន បានឲ្យដឹងថា ចិន​មាន​គម្រោង​សហការ អភិវឌ្ឍន៍ ជាមួយ គ្រី​មៀ ក្រោយពេល​តំបន់​មួយ​នេះ មាន​ភាពល្អប្រសើរ​ឡើង​វិញ​។
​អ្នកនាំពាក្យ​បាន​បញ្ជាក់ទៀតថា “​ស្ថានភាព​នៅ​អ៊ុយ​ក្រែន​ស្ថិតក្នុង​ភាព​តានតឹង​នៅឡើយ ហើយ​យើង​កំពុងតែ​តាមដាន​យ៉ាង​យក ចិត្ដទុកដា​ក់​រាល់​សកម្មភាព​ប្រែប្រួ​ស ។ កិច្ចសហប្រតិបត្ដិការ​ពាណិជ្ជកម្ម​រវាង​ចិន និង​អ៊ុយ​ក្រែន​នៅ​តែ​រក្សា​ដដែល ប៉ុន្ដែ​ការ​ដែល​រូបិយវត្ថុ​អ៊ុយ​ក្រែន​ធ្លាក់​ថ្លៃ ដោយសារ​វិបត្ដិ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​”​។
russia-crimea-ukraine_3-12-2014_140788_l
​ចិន និង​អ៊ុ​យក្រែន បន្ដ​កិច្ចសហប្រតិបត្ដិការ​ដើម្បី​ផលប្រយោជន៍​ប្រទេ​ស​ទាំង​ពីរ ចំណែក​តំបន់​គ្រីមៀ ចិន​ក៏​នឹង​បន្ដ​សហការ​សេដ្ឋកិច្ច​ក្រោយ​ស្ថានភាព នៅ​ទីនោះ​ល្អប្រសើរ​ធម្មតា ។
​ចិន​បាន​ចាប់ផ្ដើម​អនុវត្ដ​គម្រោង​មួយចំនួន​នៅ​អ៊ុ​យក្រែន ក្នុងនោះ​មាន ទាំង​ការជួល​ដី​ប្រមាណ ១​ម៉ឺន​ហិកតា សម្រាប់​វិស័យ​កសិកម្ម​នៅគ្រីមៀ​។ វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​អ៊ុយ​ក្រែន​ក្នុង​ឆ្នាំ​២០១៣​កើនឡើង​ដល់ ១១,១២​ពាន់​លាន​ដុល្លារ​អាមេរិក ខ្ពស់​ជាង​ឆ្នាំ ២០១២ ។

​ក្នុងពេល​ជាមួយគ្នា​នេះ អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន លោក​ហុង លី បានឱ្យដឹងថា ចិន​តែងតែ​គោរ​ពដ​ល់​អធិ បតេ​យ្យ​ភាព​របស់​បណ្ដា​ប្រទេស​នៅ​លើ ពិភពលោក ។ វិបត្ដិ​នៅគ្រីមៀ​គួរតែ ដោះស្រាយ​តាម​ច្បាប់​អន្ដរជាតិ ។ ចិន បាន​អាវ​នាវ​ឱ្យ​ភាគី​ទាំង​ពីរ​រក្សា​ការ​អត់ ធ្មត់ បញ្ចៀស​ភាព​តានតឹង​ខ្លាំង​ឡើង ។​
​កន្លង​មក​រុស្ស៊ី​បាន​ច្រានចោល​សេចក្ដី សម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គ ការ​សហប្រជាជាតិ​ស្ដីពី​តំបន់​ស្វយ័ត​គ្រី មៀ ចំណែក​ភាគី​ចិន​នាពេលនោះ​បាន បោះឆ្នោត​អនុប្បវាទ ។ ទន្ទឹមនឹងនោះ អាមេរិក​កំពុងតែ​ប្រឹក្សា​ជាមួយ​ភាគី​ចិន ក៏​ដូច​អូសទាញ​ចិន​ចូលរួម​ដាក់ទណ្ឌកម្ម ប្រទេស​រុស្ស៊ី ។

​ពាក់ព័ន្ធ​នឹង​វិបត្ដិ​នៅក្នុង​តំបន់​គ្រីមៀ រយៈពេល​កន្លងមក ចិន​មិន​បាន​បញ្ចេញ មតិ​អ្វី​ជុំវិញ​ហេតុការណ៍​ទាំង​នេះ​ឡើយ ។ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន នោះឡើយ ប្រទេស​ដទៃ​ទៀត​ក៏​ដូចគ្នា ដែរ ចិន​មិនដែល​ប្រតិកម្ម​នោះឡើយ​។ ទាំងនោះ​ជា​ទម្លាប់​មួយ​រួច​ស្រេច​បាត់ទៅ ហើយ ប្រទេស​ចិន​មិន​ដែល​បញ្ចេញ ប្រតិកម្ម​ទេ​នៅ​ចំពោះមុខ​វិបត្ដិ​អន្ដរ ជាតិ​។ នៅក្នុង​វិបត្ដិ​អ៊ុ​យក្រែន ក៏​ដូច គ្នា​អ៊ីចឹង​ដែរ​ចិន​ធ្វើគ​ធ្វើ​ថ្លង់​មិន​និយាយ អ្វី​ទាំងអស់ ទោះបីជា​កាលពី​ចុង​សបា្ដហ៍ កន្លងទៅ​នេះ​គ្រីមៀ​តាមរយៈ​ការបោះ ឆ្នោត​ប្រជាមតិ​បាន​ផ្ដាច់ចេញ​ពី​អ៊ុយ ក្រែន​ដើម្បី​បញ្ចូល​ខ្លួន​ទៅ​នៅក្រោម ការគ្រប់គ្រង​របស់​រុស្ស៊ី​ក៏ដោយ​ក្ដី ។​

​មែនទែន​ទៅ​ចិន​គ្មាន​ប្រយោជន៍ នយោបាយ​សេដ្ឋកិច្ច ឬ​ពាណិជ្ជកម្ម​អ្វី ធំដុំ​ជាមួយ​អ៊ុយ​ក្រែនទេ ហើយ​អ៊ុ​យក្រែន ដែល​នៅ​អឺរ៉ុប​កណ្ដាល ក៏​មិន​ឋិត​នៅក្នុង ដែន​អំណាច​របស់​ចិន​ដែរ​។​
​ប៉ុន្ដែ​តាមពិតទៅ​ក្រៅផ្លូវការ​ចិន គាំទ្រ​រុស្ស៊ី​ដោយសារតែ​មូលហេតុ​ច្រើន យ៉ាង​។ ម្យ៉ាង​ក៏​ដូច​រុស្ស៊ី​ដែរ ចិន​ស្អប់ខ្ពើម បស្ចិម​លោក​ជាពិសេស​អាមេរិក​។ ម្យ៉ាង ទៀត​តាំងពី​គ្រា​ដំបូង​មក​ចិន​មិន​ពេញ ចិត្ដ​ទេ​បាតុកម្ម​នៅ​អ៊ុ​យក្រែ​ន​របស់​អ្នក កាន់ជើង​បស្ចិម​លោក​ពីព្រោះ​វា​ជា​បដិ វត្ដ​ន៍​ក្នុង​គោលដៅ​រំលំ​រដ្ឋអំណាច​របស់​Victor Yanoukovitch រដ្ឋ​អំណាច​មួយ ដែល​ស្រប​ច្បាប់​តែ​ដែល​ស្ដាប់បង្គាប់ រុស្ស៊ី​។ ជាគោលការណ៍​ចិន​មិនអាច គាំទ្រ​បាន​ឡើយ បដិវត្ដន៍​បែបនេះ​នៅ ទីក្រុង​គៀវ ពីព្រោះ​ចិន​ខ្លួនឯង​ក៏​បារម្ភ ណាស់​ដែរ​បារម្ភ​ក្រែង​របប​កុ​ម្មុយ​និ​ស្ដ របស់​ខ្លួន​ដួល​រលំ​ក្រោម​គំនាប​និង​កម្លាំង នៃ​មហា​បាតុកម្ម​ជាយថាហេតុ​ណាមួយ​។​

​ដូចគ្នា​អ៊ីចឹង​ដែរ​នៅក្នុង​សំណុំរឿង គ្រី​មៀ ចិន​មិន​និយាយស្ដី​អ្វី​ទាំងអស់ តែ​គាំទ្រ​រុស្ស៊ី​ស្ងាត់ៗ ពីព្រោះ​ជោគជ័យ របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ប្រជែង​កម្លាំង​ជា មួយ​អាមេរិក​លើក​នេះ​អាច​នឹង​ជួយ ពង្រឹង​ទីតាំង​និង​ប្រយោជន៍​របស់​ចិន នៅ​អាស៊ី ។​

​បានន័យថា នៅ​លើ​វិស័យ​យុទ្ធសាស្ដ្រ បើសិនជា​អាមេរិក​ចាញ់​ប្រៀប​រុស្ស៊ី​នៅ ក្នុង​សំណុំរឿង​គ្រី​មេ​នោះ​បានន័យថា អំណាច​របស់​អាមេរិក នៅលើ​ឆាក​អន្ដរ ជាតិ​នឹង​ត្រូវ​រង្គោះរង្គើ​ទំនុកចិត្ដ​ទៅលើ រាល់​សកម្មភាព​របស់​អាមេរិក​នៅ​ក្នុង​ពិភព លោក​ក៏​នឹង​ត្រូវ​រង្គោះរង្គើ​ដូចគ្នា​ដែរ និង នៅ​ទីបំផុត​កម្សោយ​ឥទ្ធិពល​របស់​អា​មេ រិក​នឹង​អាច​អនុញ្ញាត​ឱ្យ​ចិន​ពង្រឹង​ទីតាំង យុទ្ធសាស្ដ្រ​របស់​ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​ងាយស្រួល​ជាង​មុន​៕​

មតិយោបល់