ព័ត៌មានជាតិ

ញ៉ាំ​ចំ​ភីហ្សា​មាន​ជាតិ​កញ្ឆា ចូល​មន្ទីរពេទ្យ​ទាំង​យាយ ទាំង​ចៅ​

​ក្មេងប្រុស​ម្នាក់​បាន​ចូល​ទៅ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​ទទួល​ទាន​ភីហ្សា នៅក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​នា​រដ្ឋ កាលីហ្វ​ញ៉ា ដែល​ត្រូវបាន​គេ​លាយ​ជាមួយនឹង​កញ្ឆា​។ ជីដូន​ក្មេងប្រុស​នេះ​បាន​និយាយថា គាត់​និង​ចៅ​អាយុ ១០ ឆ្នាំ​របស់​ខ្លួន ត្រូវបាន​គេ​ផ្តល់ជូន​ភីហ្សា​លាយ​ជាមួយ​នឹង​កញ្ឆា ដែល​បណ្តោល​ឲ្យ​ពួកគាត់​ទាំង​ពីរ​ត្រូវ​ចូល​សម្រាក់​នៅក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង Los Aneles​។ Ava Farley ដែល​ជា​ជីដូន​បាន​និយាយ​គាត់​មាន​អារម្មណ៍​ថា​ក្តៅខ្លួន បែក​ញើស ហើយ​បេះដូង​លោត​ញាប់​ខុស​ពី​ធម្មតា បន្ទាប់​ពី​បរិភោគ​ភីហ្សា​នៅ​ភោជនីយដ្ឋាន​មួយនេះ​។ ពេល​ចូល​ដល់​មន្ទីរពេទ្យ​លោក​វេជ្ជបណ្ឌិត​បាន​រក​ឃើញថា ទឹកនោម​របស់​គាត់​គឹ​មាន​សារធាតុ​កញ្ឆា​របស់​ពួកគេ​។ ក្រោយមក​វេជ្ជបណ្ឌិត​បា​ន​សាកសួរ​ទៅ​ក្មេងប្រុស​រូប​នោះ​ក្រែង​មាន​ប៉ះពាល់​ពី​អ្វី​ផ្សេង​ពេល​នៅផ្ទះ ព្រោះ​ចៅស្រី​ពីរ​នាក់​ទៀត​របស់​គាត់​ញ៉ាំ​ភីហ្សា​នេះ​ពីរ​ចំណិច​ដូចគ្នា​ដែល ប៉ុន្តែ​មិន​មាន​អារម្មណ៍​អ្វី​សោះ​។ ម្ចាស់​ភោជនីយដ្ឋាន​លោក Eduardo Selbereo បាន​ថ្លែងថា​លោក​មិន​ទទួលយក​ចំពោះ​ការចោទប្រកាន់​នេះ​ឡើយ​។​គាត់​បាន​បន្ថែម​ថា​គ្មាន​ន​ណា​ម្នាក់​ប្រើប្រាស់​កញ្ឆា​នៅក្នុង​ហាង​របស់​គាត់​ឡើយ​៕

Supreme_pizza

មតិយោបល់