ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ចាប់ជំរិត​ខ្លួនឯង​ដើម្បី​ទា​លុយ​ពី​ប្តី

​ប៉ូលិស​នី​ហ្សេ​រី​យ៉ាង​បានឲ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​គំរាមកំហែង បន្ទាប់ពី​នាង​បាន​សំដែង​ជាការ​ចាប់ជំរិត​ខ្លួនឯង ដើម្បី​ចាប់ជំរិត​យក​លុយ​ពី​ស្វាមី​របស់​ខ្លួន​។ ប៉ុន្តែ​នាង Grace Obi និង បុរស​បីនាក់​ផ្សេងទៀត ដែល​ផ្សំគំនិត​ជាមួយ​នាង​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់​។ ឧបទ្ទេ​វហេតុ​នេះ​កើតឡើង​នៅ​ពេល​ដែល Jude Obi បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ថា ប្រពន្ធ​របស់​គាត់​ត្រូវបាន​ចាប់ជំរិត​ដោយ​បុរស​ច្រើន​នាក់​នៅ​ពេល​ដែល​ធ្វើដំណើរ​តាមផ្លូវ​។ ប៉ុន្តែ​ប្តី​របស់​គាត់​មិន​បាន​ដឹង​ថា​មេក្លោង​នៅ​ពីក្រោយ​ខ្នង​ជា​ប្រពន្ធ​របស់​ខ្លួន​ឡើយ​។​
​ក្រោយពី​បាន​ទទួល​ពាក្យបណ្តឹង​ភ្លាម ប៉ូលិស​បាន​ចាប់ផ្តើម​ធ្វើ​ការស៊ើបអង្កេត ទៅ​លើ​ការ​ចាប់ជំរិត​ទារ​ប្រាក់​ដែល​មាន​តម្លៃ ៩,១០០ ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង​ភរិយា​មកវិញ​។ ប្តី​របស់​ខ្លួន​ក៏​បាន​សម្រេចចិត្ត​ប្រគល់​ប្រាក់​ឲ្យទៅ​ក្រុម​ចាប់ជំរិត ហើយ​ដោះលែង​ប្រពន្ធ​របស់​ខ្លួន​មកវិញ​។ ទោះជា​យ៉ាងណា​ក៏ដោយ​ស្ត្រី​ម្នាក់​នេះ​ត្រូវបាន​ប៉ូលិស​សង្ស័យ បន្ទាប់ពី​រកឃើញ​ប្រាក់​មួយ​ចំនួន​នៅក្នុង​រថយន្ត​របស់​នា​ង​។ ប៉ូ​សិស​ក៏បាន​ចាប់​ខ្លួន​របស់​នាង ព្រមទាំង​បុរស​ប៉ុន្មាន​នាក់​ទៀត​ដែល​បាន​ចូលរួម​ក្នុងការ​ចាប់ជំរិត​នេះ​។ ចុង​ក្រោយ​ជនសង្ស័យ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ពួកគេ​បាន​អនុវត្ត​ការ​ចាប់ជំរិត​នេះ ដើម្បី​ទារ​ប្រាក់​ពី​ប្តី​របស់​ខ្លួន​តែប៉ុណ្ណោះ តែ​គ្មាន​បំណង​ផ្សេង​ទេ​៕​
image

មតិយោបល់