គ្មាននារីណាម្នាក់ដែលនិយាយថា “ខ្ញុំដល់ចំណុចកំពូលហើយ” ពេលដែលនៅលើគ្រែជាមួយដៃគូរបស់ខ្លួនឡើយ បីទោះជាមនុស្សស្រីម្នាក់នោះ អាសយ៉ាងណាក៏មិនហ៊ានដែល។ អ្នកត្រូវដឹងថាមនុស្សស្រីមានភាពអៀនខ្មាសអៀនខ្លាំងណាស់ ជាពិសេសចំពោះរឿដែលពាក់ព័ន្ធនឹងចំណុចរសើបរបស់ខ្លួន។ ប៉ុន្តែអ្នកអាចធ្វើការសង្កេតដោយខ្លួនឯង តាមរយៈសញ្ញាមួយចំនួនដែលបញ្ជាក់ថាមនុស្សស្រីឈានដល់ចំណុចកំពូលហើយ។
១. ចង្វាក់បេះដូងលោតញាប់ជាងមុន
អារម្មណ៍រំភើបញាប់ញ័រធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់, ដំណើរការនៃសាច់ដុំធ្លាក់ចុះ, តម្រូវការនៃឧស្ម័នអុកស៊ីសែនត្រូវបានកើនឡើង និងអត្រាចង្វាក់បេះដូងរបស់នាងកើនឡើងរហូតដល់ទៅ ១២០ ដងក្នុងមួយនាទី ស្ត្រីខ្លះអាចកើនដល់ទៅ ១៥០ ទៅ ១៦០ ដងក្នុងមួយនាទី។
២. សីតុណ្ហភាពកើនឡើង
ដៃ និងពោះរបស់នាងចាប់ផ្តើមឡើងកំដៅ បាតុភូតនេះអាចជះឥទ្ធិពលទៅលើ មុខ, ទ្រូង, ដោះ និងស្បែក ដោយសារតែលំហូរឈាមត្រូវបញ្ចូនទៅកាន់តំបន់ផ្សេងៗនៃរាងកាយ ត្រូវបានកកស្ទះ។
៣. សាច់ដុំដៃ នឹងជើងឡើងតឹង ខណៈដែលសាច់ដុំពោះធ្លាក់ចុះ
នៅពេលដែលនាងឆ្លងកាត់ការរួមមេត្រីភាពដល់កម្រិតកំពូល ទ្វាមាន និងស្បូនរបស់នាងនឹងធ្លាក់ចុះជាមធ្យម ១០ ទៅ ១៥ ដង ដែលមានដណើការ ៨ ដងក្នុងរយៈពេល ១០ វិនាទី។ ចុងពោះវៀនក៏មានការកន្ទ្រាក់ ២ ទៅ ៥ ដងដែរ។ ក្នុងពេលដំណាលគ្នានេះភាពបន់បែននៃសាច់ដុំដៃ ជើង ក និងមុខរបស់នាងមានការកន្ទាក់ឡើងតឹងណែន។
៤. ការបញ្ចេញសំលេងសើច និងថ្ងូរ
អ្នកអាចចាប់អារម្មណ៍ទៅលើស្នាមញញឹម យ៉ាងពេញចិត្តរបស់នាង ឬក៏ការងប់ងល់នឹងភាពត្រេកត្រអាលយ៉ាងខ្លាំង។ ជាពិសេសអ្នកអាចស្តាប់សំលេងថ្ងូរបង្អូសថ្នមៗ របស់នាង។ នោះជាសញ្ញាមួយដែលបង្ហាញថា នាងមានអារម្មណ៍ឈានដល់ចំណុចកំពូលហើយ។
៥. ឱប
នេះគឺជាសញ្ញាមួយដែលការបង្ហាញថា តម្រូវការរបស់នាងខណៈដែលដល់ចំណុចកំពូល។ ដំណាក់កាលនេះនាងនឹងយកដៃមកត្រដុសស្រាលៗ ថ្នមៗ នៅលើរាងកាយរបស់អ្នក។ នេះក៏ជាចំណុចមួយដែលបង្ហាញពីអារម្មណ៍សុខស្រួលរបស់នាង ប្រាប់ឲ្យអ្នកបានដឹងផងដែរ៕
មតិយោបល់