ព័ត៌មានជាតិ

ក្មេងប្រុស​អាយុ ៨ ខែ​ប៉ុន្តែ​មាឌ​ស្មើនឹង​កុមារ​អាយុ ៦ ឆ្នាំ​

​បើទោះបីជា​មាន​អាយុ ទើបតែ​បាន ៨ ខែ​ក៏​ពិតមែន ប៉ុន្តែ​ក្មេងប្រុស Santiago Mendoza ជនជាតិ កូ​ឡ៊ុំ​ប៊ី មាន​មាឌធំ​ស្មើរ​នឹង​កុមារ​ដែល​មាន​អាយុ ៦ ឆ្នាំ​ឯណោះ​។ រី​ឯង​ទម្ងន់​របស់​គាត់​គឺ​មាន​រហូតដល់​ទៅ ១៩,៥ គីឡូក្រាម ឥឡូវ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទារក​ដែល​មាន​មាឌធំ​បំផុត​នៅក្នុង​បណ្តោល​ប្រទេស​ជាច្រើន​។ លោកស្រី Fandino Eunice ដែល​ត្រូវជា​ម្តាយ​របស់ Santiago បាន​និយាយថា​គាត់​ល្ងង់ខ្លៅ​ពេក​ដែល “​ធ្វើការ​បំប៉ន​” ដោយ​ឲ្យ​កូន​របស់​ខ្លួន​បរិភោគ​ច្រើនពេក​។ តាម​ប្រភព​ព័ត៌មាន​នានា​បានឲ្យដឹង​ថា​នៅពេលដែ​ល Santiago យំ​ត្រូវ​បញ្ចុក​អាហារ​បំប៉ន​ដូចជា​ទឹកដោះគោ​ដើម្បី​លួងលោម​ឲ្យ រហូត​ដល់​គេ​ប្រែជា​ធំ​ខុស​ប្រក្រតី​បែប​នេះ​។ ដោយសារ​តែ​រូបរាង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច ឥឡូវនេះ​ក្មេងប្រុស​មាឌ​យក្ស​បានមក​ស្នាក់​នៅ​ទីក្រុង Valledupar ដើម្បី​ធ្វើ​ការសង្គ្រោះ​បន្ទាន់​។ ប្រធាន​មជ្ឍមណ្ឌល់​ជំនាញ​វេជ្ជសាស្ត្រ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ជំនាញ​ធ្វើ​រោគវិនិច្ឆ័យ​រកឃើញថា ក្មេងប្រុស​រូប​នេះ​ត្រូវតែ​ធ្វើ​ការវះកាត់​ដើម្បី​កាត់បន្ថយ​ទម្ងន់ បើ​មិន​ដូច្នេះ​ទេ​អាច​មាន​ផល​អាក្រក់​ទៅ​ថ្ងៃក្រោយ​។ គ្រូពេទ្យ​បាន​បន្ថែមទៀតថា ភាពធាត់​នេះ អាច​បង្ក​ឲ្យមាន​ការ​លើសឈា​ម និង​ការបំផ្លិចបំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ​ផ្សេងទៀត ប្រសិន​បើ​ពួកគេ​មិន​បាន​ព្យាបាល​ឲ្យបាន​ទាន់​ពេល​៕

2014-03-21_112024

មតិយោបល់