ដោយសារតែស្ត្រីមួយចំនួនទៀតរស់នៅតែម្នាក់ឯង និងស្ត្រីមួយចំនួនមិនអាចមានកូនជាមួយប្តីរបស់ខ្លួនបាន ទើបពួកគេសម្រេចចិត្តរួមភេទជាមួយលោក Ed Houben វ័យ៤៥ ឆ្នាំ ដើម្បីសម្រេចដូចក្តីសុបិន្តរបស់ពួកគេ។ កាលពីឆ្នាំ ២០០២ លោក Houben បានចាប់ផ្តើមបរិច្ចាគមេជីវិតឈ្មោលឲ្យទៅអ្នកដែលគ្មានសមត្ថភាពគ្មានកូន ប៉ុន្តែរដ្ឋាភិបាលប្រកាសថាអំពើបរិច្ចាគមេជីចវិតឈ្មោលនេះដោយសម្ចាត់គឺខុសច្បាប់។ ក្រោយមកលោកបានសម្រេចចិត្តប្រើវិធីសាស្ត្ររួមភេទដើម្បីឲ្យស្ត្រីទាំងនោះមានផ្ទៃពោះដូចបំណង។ ជាធម្មតាស្ត្រីទាំងនោះត្រូវតែមកផ្ទះរបស់គាត់ ដើម្បីរួមភេទ ពេលខ្លះស្ត្រីមួយចំនួនត្រូវរួមភេទ ៣ ទៅ ៤ ដងទើបមានផ្ទៃពោះ។ ឥឡូវនេះគាត់មានកូនរស់នៅក្នុងប្រទេសជាច្រើនដូចជា ហូល្លង់, អ៊ីតាលី, អេស្ប៉ាញ, បែលហ្ស៊ិក, បារាំង, ញ៉ូវសេឡេន។ ដូច្នេះមកដល់ពេលនេះលោក Houben បានក្លាយទៅជាឪពុករបស់ក្មេង ៩៨ នាក់ ចាប់តាំងពីគាត់បានក្លាយទៅជាអ្នកផលិតកូនអាជីព៕
ព័ត៌មានជាតិ
មតិយោបល់