ម្នាស់គឺជាផ្លែឈើមួយប្រភេទដែលស្ថិតនៅក្នុងបញ្ចីនៃអាហារដ៏ល្អ សម្រាបបញ្ជៀសឲ្យឆ្ងាយពីជំងឺរលាកភ្នាស់រន្ធឆ្អឹង ក៏ដោយសារតែនៅក្នុងម្នាស់មានផ្ទុកអង់ស៊ីមដ៏កម្រមួយ ដែលគេហៅថា bromelain ។ Bromelin គឺជាងអង់ស៊ីមដែលមានគ្រប់ទីកន្លែងនៃសាច់ម្នាស់ ប៉ុន្តែវាមាននៅក្នុងស្នូល (ខ្ពស់ជាង ៨ ទៅ ២០ ដងនៃសាច់ម្នាស់) ហើយនៅក្នុងទឹកម្នាស់ ១០០ មីលីលីត្រ មានសារធាតុ Bromelin ៨០០ មីលីក្រាម។
តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា សារធាតុ Bromelin គឺជាឱសថដ៏មានតម្លៃបំផុតសម្រាប់សុខភាពមនុស្ស។ ប្រសិទ្ធិភាពរសប់ Bromelin អាចជួយកាត់បន្ថយស្លេសនៅក្នុងច្រមុះ ដែលបង្កឲ្យមានការរលាក និងស្លែដែលបង្កឲ្យកើតជំងឺរលាកភ្នាសរន្ធឆ្អឹង។
– bromelain ជួយកាត់ប្រយុទ្ធប្រឆាំងនឹងការរលាក, កាត់បន្ថយការឈឺចាប់ និងធ្វើឲ្យអ្នកដែលមានជំងឺប្រហោងឆ្អឹងត្រង់ប្រអប់ដៃមានភាពប្រសើរឡើង។
– bromelain ក៏អាចប្រើសម្រាប់ព្យាបាលជំងឺផ្សេងទៀត ដែលទាក់ទងទៅនឹងការឆ្លងមេរោគ រលោកផ្លូវដង្ហើម, ព្យាបាលជំងឹទាក់ទងនឹងឈាមដូចជា ការឈឺចុកចាប់ក្នុងទ្រូង និងការរលាកសសៃឈាមជាដើម។
– bromelain កាត់បន្ថយការឈឺចាប់ប្រព័ន្ធរំលាយអាហារ និងក្រពះ ដោយអាចជួយបំបែកប្រូតែអ៊ីន។ ជាពិសេសវាមានប្រសិទ្ធិភាពនៅពេលដែលរួមបញ្ចូលជាមួយនឹងកាបូអ៊ីដ្រាត និងជាតិខ្លាញ់។ ដូច្នេះការបរិភោគម្នាស់ច្រើន នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្ចិលដោយសារតែអង់ស៊ីមនេះមានពាសពេញផ្លែម្នាស់។
របៀបប្រើ
អ្នកអាចយកម្នាស់នេះជាបង្អែម, ធ្វើជាបន្លែសម្រាប់ឆា ឬក៏មុខម្ហូបផ្សេងទៀត អ្នកនឹងទទួលបានសារធាតុ Bromelin បន្ទាប់ពីទទួលនូវកំដៅប្រហែលជា ៦០ នាទី។ អ្នកមិនគួរមើលរំលងស្នូលម្នាស់ទេ បើទោះជាវារឹងពិបាកញ៉ាំបន្តិចក៏ដោយ ពីព្រោះសារធាតុ Bromelin ភាគច្រើនគឺនៅក្នុងស្នូល។ ចូរកុំប្រើម្នាស់ដែលស្អុយ ឬរលួយ ព្រោះវាងាយនឹងមានមេរោគឆ្លងចូល ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទៅវិញ៕

មតិយោបល់