ព័ត៌មានជាតិ

ជិះ​ម៉ូតូ​ឃ្លីក​ស្រវឹងស្រា​ជោគ​ជិះលឿន​មិន​ប្រយ័ត្ន​បុក​រ៉ឺម៉ក​កង់​បី​បណ្ដាលឲ្យ​របួស​ម្នាក់​

​ភ្នំពេញ​៖ យុវជន​ម្នាក់​ស្រវឹងស្រា​ជោគ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ជាមួយ​រ៉ឺម៉ក​កង់​ពីក្រោយ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ប៉េតុង ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​បី មួយ​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​យុវជន​ម្នាក់​ស្រវឹងស្រា​ជោគ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ​តាកែវ 1H-7793 ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី​ពី​ក្រោយ​ពេញទំហឹង​បណ្ដាលឲ្យ​រង​ការខូច​ខាត​យ៉ាងដំណំ​ចំណែក​រ៉ឺម៉ក​បាន​ជ្រុល​បុក​បង្គោល​ខ្សែភ្លើង​បណ្ដាលឲ្យ​បាក់​អស់​មួយ​ដើម​ទៅ​មុខ​លេង​រូ​ច​។​
​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​និង​សម្របសម្រួល​ដោយ​ឲ្យ​ភាគី​ខាង​ម៉ូតូ​ចេញ​ថ្លៃ​ខូចខាត​ទៅ​ខាង​ម្ចាស់​រ៉ឺម៉ក​កង់​បី​១៥​ដុល្លារ​ដើម្បី​បញ្ចប់រឿង​៕

2014-03-22_095551
2014-03-22_095539

2014-03-22_095604

មតិយោបល់