ឧត្តរមានជ័យៈ ក្រុមការងារចំរុះ កិច្ចការព្រំដែនកម្ពុជា ថៃ ចុះសិក្សានិងវាស់វែងបង្គោល ព្រំដែនលេខ ៦ បានបញ្ចប់ហើយ ភាគីកម្ពុជា ២០នាក់ ដឹកនាំដោយ លោក ប្លុង សាយ័ណ្ហ ប្រធានក្រុមការងារបច្ចេកទេស វាស់វែងរុករកទីតាំងបង្គោលព្រំដែន កម្ពុជា-ថៃ កាលពីវេលាម៉ោង៩និង៣០ នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ ចំណែកខាងភាគីថៃ ១៦នាក់ ដឹកនាំដោយលោក ឯក គ្រៀង ក្រៃប៊ុនទើម ប្រធានក្រុមការងារ រុករកទីតាំងបង្គោល ព្រំដែនថៃ-កម្ពុជា។
ភាគីទាំងពីរ រួមគ្នាកំណត់ ទីតាំងបង្គោលព្រំដែន លេខ ៦ បណ្តោះអាសន្នដែលភាគីទាំង២ កំណត់យកទីតាំងរៀងៗខ្លួន គំលាត ចម្ងាយពីគ្នា ប្រមាណ២៤៥ម៉ែត្រ ភាគីកម្ពុជា បានកំណត់យកនិយាមកា UA(03 78531 15 86744) ឋិតក្នុងភូមិសាស្ត្រភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ភាគីថៃ កំណត់យកនិយាមកា UA(03.78377.15.86564) ឋិតក្នុងភូមិសាស្ត្រភូមិក្រលែងវែក ឃុំថេបប្រាក់សា ស្រុកសង្ខះ ខេត្តសុរិន។ ភាគីទាំងពីរបន្តសិក្សារុករក បង្គោលលេខ៥បន្តទៀត៕
មតិយោបល់