ខ្សែប្រយុទ្ធរបស់បិសាចក្រហមដែលទើបតែបាន បំបែកគ្រាប់បាល់ ហ៊ែកទ្រីក Robin van Persie នឹងចាកចេញពីទីលាន ដោយសារបញ្ហារបួស រយៈពេល ៦ សប្តាហ៍ ដោយក្នុងនោះក៏អវត្តមានការប្រកួត ក្នុងក្របខណ្ឌ UEFA Champions League ខណៈដែល បិសាចក្រហមត្រូវជួបជាមួយនឹង ក្លិប ជើងខ្លាំងអាល្លឺម៉ង់ Bayern Munich នោះ ។
ហេតុការណ៍ដែលធ្វើឲ្យ Robin van Persie រងរបួស គឺដោសារតែកីឡាករ ក្លិប Olympiakos បានឡើងជង្គង់ពីក្រោយ ដោយត្រូវ ជើងខាងជើង បន្ទាប់ពីរកគ្រាប់បាល់ហ៊ែកទ្រីកនោះ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ Van Persie ក៏នឹងត្រូវច្រានចោលការប្រកួត ខណៈដែលបិសាចក្រហមត្រូវធ្វើដំណើរទៅជួប West Ham នៅថ្ងៃនេះ ដោយរងចាំវិភាគក្បាលជង្គង់។
របាយការណ៍ក្លិបបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះថា ” Robin van Persie នឹងត្រូវអវត្តមានប្រកួតជាច្រើន ខណៈដែលបិសាចក្រហមជួប West Ham, Manchester City, Aston Villa និង Newcastle រួមទាំងក្របខណ្ឌ UEFA Champions League ដែលត្រូវជួបBayern Munich និយាយឲ្យចំគឺអវត្តមាន ៦ សប្តាហ៍ពីទីលាន ” ៕
ទស្សនាវីដេអូឃ្លបដូចខាងក្រោមនេះ៖
មតិយោបល់