មានមនុស្សមួយចំនួននៅតែមិនដឹងចំពោះការផលិតស្រោមអនាម័យថា តើពីសម័យបុរាណគេយកអ្វីមកផលិត? ហើយប្រទេសណាជាអ្នកប្រើប្រាស់មុនគេ? បើតាមប្រភពព័ត៌មានបរទេសនានាបង្ហាញថាប្រជាជនអេហ្ស៊ីបដែលរស់នៅក្នុងឆ្នាំ ១៣៥០ មុនគ្រឹស្តរាជ ជាអ្នកប្រើប្រាស់មុនគេ។
ស្រោមអនាម័យនេះត្រូវបានគេធ្វើឡើងពីពោះវៀនចៀម មុននឹងអភិវឌ្ឍន៍កាន់តែប្រសើរឡើងជាងនេះ រីឯសូត្រ, ស្បែកត្រី… ក៏ត្រូវបានគេប្រើដើម្បីជាស្រោមអនាម័យផងដែរ។ កាលពីឆ្នាំ ១៩១២ ស្រោមអនាម័យត្រូវបានគេផលិតពីជ័រ និងជំនួសដោយសម្ភារៈថ្មីផ្សេងៗទៀត។ ដោយសារតែពួកគេបានរកឃើញនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់បុរសនៅក្នុងការទំនាក់ទំនងជាមួយមនុស្សស្រីទើបពួកគេខំប្រឹងផលិតឲ្យកាន់តែងាយស្រួលប្រើ។ នៅក្នុងសតវត្សទី ៦០ ស្រោមអនាម័យស្ទើរតែបាត់បង់ទៅវិញនៅក្នុងវិស័យ សិច ប៉ុន្តែនៅពេលដែលមេរោគអេដស៍បានបង្ហាញខ្លួនមក ស្រោមអនាម័យ ក៏ត្រូវបានគេប្រើប្រាស់ឡើងវិញ។ ដោយសារតែស្រោមអនាម័យអាចការពារខ្លួន ឲ្យរួចផុតពីជំងឺផ្សេងៗ ទើបគេបន្តប្រើប្រាសវារហូតមកដល់បច្ចុប្បន្ននេះ៕
មតិយោបល់