យោងតាមប្រភពព័ត៌មានកម្សាន្តបរទេសនានា ដែលចុះផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា នាង Selena Gomez បានបង្ហោះរូបស្រាតខ្លួន ដើម្បីអបអរដល់ខួបកំណើតរបស់នាង នៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៤ នេះ ។
នេះគឺជាលើកដំបូងហើយ ដែលតារាចម្រៀង ប៉ុបវ័យក្មេង បង្ហោះរូបស្រាត លើ Instagram ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនឆ្ងល់មិនដាច់ដោយចោទសួរថា ឬមួយការបង្ហោះរូបនេះ ដោយសារតែនាង វិលជួបជុំ Justin Bieber ឬ ?
Selena Gomez វ័យ ២១ ឆ្នាំ បានបង្ហោះរូបអាក្រាតរបស់នាង ដែលរុំ ក្នុងវាំង នន ដ៏ស្តើង ដោយបង្ហាញរាងរៅដ៏ស្រលូនរបស់នាង ធ្វើឲ្យអ្នកគាំទ្រប្រុស ៗ ដកកចំហរមាត់ ស្រក់ទឹកមាត់ច្រាក តែម្តង។
រូបភាពនេះហាក់បីដូចជាតំណាង ភាពល្អឥតខ្ជោះ របស់នាង ឬ ភាពផ្អែម ជាមួយនឹង Justin Bieber ដែលវាខុសពីប៉ុន្មានខែមុននាងតែងតែបង្ហោះរូបភាព ទុក្ខក្រៀមក្រំ រហូតមកនោះ៕
មតិយោបល់