ព័ត៌មានជាតិ

ចោរម្នាក់​ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះក្មេងស្រី តែគ្មាន​ ក៏បែកគំនិត​រំលោភ

ថ្មីៗនេះដែរ ក្នុងប្រទេសចិន ខេត្ត​ ហឺណាន ទើបតែទទួលបានករណី រំលោភ​សេពសន្ថវៈ ពិសេសមួយ ។ រឿងរ៉ាវនេះដែរ ត្រូវបានគេដឹងថា វាកើតឡើង នៅក្នុងអំឡុងម៉ោង ២ រសៀល ​កាលពីថ្ងៃទី ១៧ ខែ មិនា ដោយបង្កឡើងដោយបុរសម្នាក់ឈ្មោះ Cheng អាយុ ៣៨ ឆ្នាំ បាន​បើក​ទ្វារផ្ទះ ​សិស្សស្រីម្នាក់ អាយុ ១៩ ឆ្នាំ ដើម្បីលួចទ្រព្យសម្បត្តិ ។ បញ្ច្រាសមកវិញ ក្នុងផ្ទះគ្មានទ្រព្យសម្បត្តិ ដោយឃើញតែសិស្សស្រីក្មេងខាងលើ ​ដេកលើគ្រែ ហើយក៏មានបំណង​រំលោភតែម្តង​។​

ជាក់ណាស់ មុន​នឹងរំលោភ លោក Cheng បាន ដោះសម្លៀក​បំពាក់របស់ខ្លួន ​ដោយ​ឡើងលើគ្រែ ក្មេងស្រីដែលកំពុងលង់លក់​ក្នុងដំណេក តែសំណាងអាក្រក់​​រំលោភមិនបាន ដោយនាង​បាន​រើពីពីការចាប់រំលោភនេះដោយស្រែក​ឲ្យអ្នកជិតខាងជួយ ។ ដោយ​ភ័យស្លន់ស្លោរ ​ជនសង្ស័យ ឈ្មោះ Cheng បាន​រត់គេចខ្លួនទាំងស្ថានភាពអាក្រាត ដោយ​ធ្វើឲ្យមនុស្សដែល​ធ្វើដំណើរនៅតាមផ្លូវភ្ញាក់ផ្អើល ។ ក្រោយមក ប៉ូលិសក៏បាន​ចាប់បាន នឹង​​យកមកឃុំឃាំងខ្លួន ដើម្បីសាកសួចចម្លើយ​​កាត់ក្តីទៅតាមផ្លូច្បាប់ ។​
សូមបញ្ជាក់ថា លោក Cheng ជា​កម្មករ​នៅ Pacific ដោយស្វែងរកការងារនៅ ហឺណាន ​ប៉ុន្តែ​រកការងារមិនបាន ក៏បែកគំនិត លួច​តែម្តង​៕
2014-03-23_131127

មតិយោបល់