ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាម៉ូដែល រុស្ស៊ី Alexandra Sereda គ្រាន់តែ​សុំចែកផ្លូវ ត្រូវមិត្តប្រុស​វាយ​ឡើង​​ហើមមុខ

សារព័ត៌មាន Home Entertainment បានចុះផ្សាយ​ឲ្យដឹងថា ​តារាម៉ូដែលរុស្ស៊ី អាយុ ២៧ ឆ្នាំ នាង Alexandra Sereda ត្រូវបានគូស្នេហ៍ អាយុ ៣៣ ឆ្នាំ ឈ្មោះ Pavel Ushanov បាន​ប្រើហិង្សា វាយជាំមុខ ជាំមាត់ ​ធ្វើ​ឲ្យខូចទម្រង់មុខ ​រហូតដល់ថ្នាក់ដេកពេទ្យ ។​ លោក Pavel Ushanov ដែលជាមិត្តប្រុស​របស់នាង ជា​​អ្នកគ្រប់គ្រងទូទៅ ​របស់ក្រុមហ៊ុន Devino Telecom ។​

បើតាមរបាយការណ៍ព័ត៌មាន ដែលចុះផ្សាយ បានឲ្យដឹងថា មូលហេតុដែលកើតហេតុភេទខាងលើ ​ដោយសារតែ​នាង Alexandra Sereda ចង់​​ចែកផ្លូវជាមួយនឹង Pavel Ushanov បន្ទាប់ពីសាងចំណងស្នេហា​ជាមួយនឹងគ្នា​រយៈពេល ២ ឆ្នាំនោះ ។​ ដោយ​​មិន​យល់ព្រម​នឹងសំណើរមិត្តស្រីដែលចង់ចែកផ្លូវ នោះ Pavel Ushanov ក៏ខឹងខ្លាំងណាស់ ហើយក៏បានដាល់លើផ្ទៃមុខ តារាម៉ូដែលខាងលើជាច្រើនដៃ ចំត្រង់ប្រឡង់ភ្នែក ​ផ្ទៃមុខ ឡើងខ្មៅជាំ ។ក្នុងបទសំភាស ជាមួយនឹងអ្នសារព័ត៌មាន នាង Alexandra Sereda បាននិយាយថា “វាហាក់ដូចជា​ចាក់ចេញពីខ្សែភាពយន្តមួយដ៏រន្ធត់ បន្ទាប់ពីសំឡឹងទៅមើលកញ្ជាក់នោះ​” ។​ នាងបានបន្តថា ដោយគ្រាន់តែ​ឭសំឡេងមិត្តប្រុស​ហាក់ដូចជា​ខឹង ក្រាវក្រោធ ខណៈដែលនាង ហៀបនឹងទៅធ្វើការនៅម៉ោង ៧ ព្រឹក នោះ ​គាត់ ក៏បានចូលទៅក្នុងបន្ទប់​ហើយមិននិយាយអ្វីច្រើននោះ ទេ ​ស្រាប់តែ​ដាល់​លើផ្ទៃមុខ​របស់ខ្ញុំ ជាច្រើនដៃ ​ ។ នៅពេលដែលសួរអំពីសំនួរ​ចែកផ្លូវ នាង​បាន​បន្តថា “ជាការពិតណាស់ នាងចង់ចែកផ្លូវមែន” ៕​
2014-03-23_203023

2014-03-23_2030132014-03-23_202949

មតិយោបល់