ព័ត៌មានជាតិ

Bacelona ឈ្នះ អធិរាជស Real Madrid ក្នុងលទ្ធផល ៤-៣ (Video Inside)

កាលពីរាត្រីយប់មិញនេះដែរ កីឡាករ Lionel Messi បាន​ស្វែងរកគ្រាប់បាល់ហ៊ែកទ្រីកសារជាថ្មី ​ខណៈដែល Real Madrid នៅសល់តែគ្នា ១០ នាក់ ​ក្នុងនោះ Bacelona បានឈ្នះ ក្នុងលទ្ធផល ៤-៣ នៃក្របខណ្ឌ Laliga ធ្វើឡើងនៅពហុកីឡដ្ឋាន SANTIAGO BERNABEU ។​
នៅនាទី ទី ៧ កីឡាករ Andres Iniesta បាន​ធ្វើ​ឲ្យ អ្នកមានបុណ្យ Bacelona នាំមុខ អធិរាជស Real Madrid ​ប៉ុន្តែ នៅនាទី ទី ២០ កីឡាករ Karim Benzema បាន​ជួយឲ្យអធិរាស Real Madrid តាមស្មើ​ ១-១ ដោយការតែតបំប៉ោង​សំណាញ់ និង ការស៊ុតបំប៉ោងសំណាញ់ ១ ជើងស្តាំ​សារជាថ្មី នៅនាទី ២៤ ដែលធ្វើឲ្យ អធិរាជសនាំមុខ ក្នុងលទ្ធផល ២-១ ។​

តែ​ទោះជាយ៉ាងណា កីឡាករ ជើងខ្លាំង Lionel Messi បានជួយឲ្យ Bacelona ស្មើ ​នៅនាទី ៤២ ដោយគ្រាប់បាល់នេះដែរ មានរឿងរកាំរកូស ​ឈ្លោះគ្នា ​រហូដល់​អាជ្ញាកណ្តាលសម្រេចចិត្តពិន័យកាត់លឿង ម្នាក់ ១ ដល់ កីឡាករទាំងសងខាង​ ។​
បើការប្រកួត នៅតង់ទី ២ បានតែ ៥ នាទី កីឡាករ Ronaldo បាន​ជួយ​ឲ្យ ​Real Madrid នាំមុខសារជាថ្មី ​ដោយការស៊ុតប៉េណ័លទី ចំងាយ ១១ ម៉ែត្រ ។ តែ​ជា​អកុសល្យ កីឡាករ Ramos ត្រូវបានអាជ្ញាកណ្តាល ហូតកាតក្រហមបណ្តេចេញពីការប្រកួត នៅនាទី ៦៣ ខណៈដែលខ្សែការពាររូបនេះ ​​មិនបានប្រុងប្រយ័ត្ន បង្កគ្រោះថ្នាក់ដល់ កីឡាករ Bacelona និងជា​ឱកាស​របស់ Messi ស៊ុតបំប៉ោងសំណាញ់ នៅនាទី ៦៥ ឈានដល់ នាទី ៨៤ Messi ក៏នៅមានឱកាស​ស៊ុត​ ប៉េណ័លទី ទៀត ដោយសម្រេច ឲ្យ Bacelona ឈ្នះ Real Madrid ក្នុងលទ្ធផល ៤-៣ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

Real-Madrid-v-Barcelona-Lionel-Messi-celeb-eq_3106520

មតិយោបល់