ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Lady Gaga សម្រេច​ចិត្ត​ស្រាត​ ក្នុងបទថ្មីទៀតហើយ ដោយ​មាន​អ្នកចុចមើល ២០លានដង ក្នុងថ្ងៃដំបូង (Video Inside)

តន្ត្រីចម្រៀងថ្មីរបស់ Lady Gaga ​ក្រោមចំណងជើងថា ” G.U.Y. ” ដែលស្ថិតនៅក្នុងអាលប៊ុម ARTPOP បាននឹងកំពុង​​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលនាង សម្រេចចិត្ត ស្រាត​សារជាថ្មីនោះ ។​
បទចម្រៀង ” G.U.Y. ” នេះ នាង​បានបង្ហាញគំនិតថ្មីសន្លាង ​ដោយមិនបានធ្វើ​ឲ្យ អ្នកគាំទ្រខកចិត្តនោះទេ ដោយ​ក្នុងនោះមានឈុតឆាក​ប្លែកៗជាច្រើន ជាពិសេសឈុតដែលនាង ស្រាតតែម្តង​។​

MV ថ្មីនេះដែរត្រូវបានគេហៅថា ” An Artpop Film ” ដែលមានរយៈពេល ជិត ១២ នាទី ។
បើតាមរបាយការណ៍ជាក់លាក់មួយ បាន​ឲ្យដឹងថា គ្រាន់តែ MV នេះចេញភ្លាម មានអ្នកចុចទស្សនា រហូតដល់ទៅ ២០ លាន ដង ទៅហើយ នៅថ្ងៃដែល ចេញផ្សាយ លើកដំបូង នៅលើ YouTube ។​
ទស្សនាវីដេអូចម្រៀង ” G.U.Y. ” ដូចខាង​ក្រោមនេះ៖

2014-03-24_100706

មតិយោបល់