ព័ត៌មានជាតិ

ហេតុ​អ្វីបាន​ជា​សត្វ​មូស​ចូល​ចិត្ត​ខាំ​ជើង​មនុស្ស?

តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួនចំនួន​បាន​បង្ហាញ​ថា មូស​ចាប់​អារម្មណ៍​ពិសេស​ទៅ​លើ​អ្នក​ដែល​មាន​ក្លិន​ជើង​មិន​ល្អ ដែល​ធ្វើ​ឲ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក ដើម្បី​បូម​ឈាម។ ការ​ពិភាក្សា​នៅ​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណា​ដា លោក Rob Knight បាន​ពន្យល់​ថា​បាក់​តេរី ឬមេរោគ​លើ​ស្បែក​ផលិត​សារ​ធាតុ​គីមី​ផ្សេង​គ្នា ដែល​មាន​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ខ្លួន​របស់​អ្នក​មាន​ក្លិន​មិន​ល្អ នេះ​ជា​ភាព​ទាក់​ទាញ​សម្រាប់​សត្វ​មូស។ នៅ​លើ​ផ្ទៃ​ស្បែក​របស់​យើង​កើត​មាន​បាក់​តេរី​រាប់​ពាន់ ដែល​វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្ក​ឲ្យ​មាន​ក្លិន​ខ្លួន ដោយ​មិន​អាច​បិទប​បាំង​បាន។
អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​បុរស​ចំនួន ៤៨ នាក់ ដែល​មិន​ផឹក​គ្រឿង​ស្រវឹង, បរិភោគ​ខ្ទឹម ឬ​អាហារ​ដែល​ហឺរ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ។ លទ្ធ​ផល​បង្ហាញ​ថា​ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត ៤៨ នាក់ មាន ៩ នាក់​មាន​ក្លិន​ពិសេស​ដែល​ទាក់​ទាញ​ដល់​សត្វ​មូស ខណៈ​ពេល​ដែល​បុរស ៧ នាក់​ផ្សេង​ទៀត​មាន​ក្លិនតែ​គ្មាន​ភាព​ទាក់​ទាញ​ដល់​សត្វ​មូស​បន្តិច​សោះ។ អ្នក​ជំនាញ​បាន​រក​ឃើញ​ថា​មនុស្ស​ដែល​មាន​បាត់តេរី​ប្រមូល​ផ្តុំនៅ​លើ​ស្បែក ខ្ពស់​ជាង​អ្នក​ផ្សេងទៀត​ដល់​ទៅ ២,៦២ ដង អាច​ទាក់​ទាញ​សត្វ​មូស​ខ្លាំង​បំផុត។

ដូច្នេះ​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ប្រតិ​កម្ម​ដល់​សត្វ​មូស​ខ្លាំង​ពេក អ្នក​គួរ​តែព្យា​យាម​រក្សា​រាង​កាយ​ឲ្យ​បាន​ស្អាត ព្រម​​ទាំង​ផឹក​ស្រាបៀរ​ឲ្យ​មាន​ដែន​កំណត់​ទើប​ជា​ការ​ប្រសើរ៕
13956307511

មតិយោបល់