ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-8322 ទៅបុកម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៏ដែលសមត្ថកិច្ចកំពុង ធ្វើការវាស់វែង បណ្តាលឱ្យរងរបួសខ្លួនឯង ។
ហេតុការណ៏នេះកើតឡើង នៅវេលាម៉ោង ១២ និង ១០នាទី នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យ ដឹងថានៅ មុនពេលគ្រោះថ្នាក់មួយនេះកើតឡើង គឺមានគ្រោះថ្នាក់មួយហើយពេលដែលសមត្ថកិច្ចកំពុងធ្វើកាវាស់ វែង គ្រោះនោះក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ ម៉ាក ណៃហត មួយគ្រឿង ក្នុងល្បឿនលឿន ពីទិសដៅជើងទៅត្បូង ក៏មកបុកនិងម៉ូតូដែលគ្រោះថ្នាក់ចរាចរណ៏នោះពេញទំហឹង បណ្តាលឲ្យបុរសនោះដូលរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកព្យាបាលភ្លាមៗនៅមន្ទីរពេទ្យឯកជន។ បន្ទាប់ពីកើតហេតុនេះសមត្ថកិច្ចក៏បានយកម៉ូតូរបស់បុរសខាងលើយកទៅរក្សាទុកនៅខណ្ឌសែនសុខរងចាំម្ចាស់មកទទួលយកទៅវិញ៕
មតិយោបល់