ព័ត៌មានជាតិ

បុរសកំសត់ម្នាក់ មានជំងឺរាំរៃហើយប្រពន្ធចុះចោលទៀត សម្រេចបញ្ចប់ជីវិតខ្លួនឯងនឹងដើមអាជ័យ

ឧត្តរមានជ័យ: មានករណីប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួន ត្រង់ចំណុចវាលស្រែ ស្ថិតនៅភូមិទួលត្បែង ឃុំ ត្រពាំងប្រីយ៍ ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ កាលពីវេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២០។

សពជនរងគ្រោះឈ្មោះ ឯម សុខា ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ដំណើររឿង៖ នៅវេលម៉ោងកើតហេតុ មានប្រជាពលរដ្ឋម្នាក់ បានទៅឲ្យទឹកគោត្រង់ចំណុចខាងលើ ក៏ឃើញសពជនរងគ្រោះបានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ភ្លាមនោះគាត់រាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ គ្រាន់តែឮដូចនេះកម្លាំងជំនាញចុះដល់ទីតាំងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះមានសភាពចងកនឹងខ្សែអង្រឹងប្រវែង០១ម៉ែត្រ ភ្ជាប់នឹងមែកឈើដើមអាជ័យ កម្ពស់ប្រហែល ០៣ ម៉ែត្រ ស្លៀកខោក្រណាត់ជើងវែងពណ៌ខ្មៅ ពាក់អាវដៃវែងពណ៌ក្រម៉ៅលាយផ្កាពណ៌ស ចុងដៃអាវមានឆ្នូតពណ៌លឿងលាយស លើរាង្គកាយសាកសពពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ជាអំពើឃាត្តកម្មនោះទេ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះមានជំងឺរាំរៃនិងបាកទឹកចិត្តប្រពន្ធចុះចោល ហើយបានបាត់ខ្លួនចេញពីផ្ទះតាំងពីថ្ងៃទី៩ ខែមករា ដោយហែកអង្រឹងចាស់វិញជាខ្សែរទៅជាមួយផង បន្ទាប់មកគ្រួសារនាំគ្នាដើររកដែរតែមិនឃើញសោះ លុះដល់ថ្ងៃកើតហេតុស្រាប់តែឮថាស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់