ព័ត៌មានជាតិ

ប្រយោគ​អសុរោះ​មួយ​ចំនួន ដែល​អ្នក​មិន​គួរ​និយាយ​ទៅ​កាន់​ដៃគូ​របស់​អ្នក

រឿង​មួយ​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​រៀបអាពាហ៍​ពិពាហ៍ គឺ​តម្រូវ​ឲ្យ​មនុស្ស​ពីរ​នាក់​​ផ្តល់​នូវ​សេចក្តី​សុខ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ សម្រាប់​នារីៗ​វិញ ហាក់​បី​ដូច​ជា​មាន​ក្តី​សុខ​មែន​ទែន​ព្រោះ​ពួក​​គេ​គិត​ថា អាច​បញ្ចេញ​មតិ​គ្រប់​យ៉ាង​ជាមួយ​នឹង​ដៃគូ​របស់​ខ្លួន។ ជួន​កាល​ការ​និយាយ​បប៉ាច់​បប៉ោច​ ដោយ​មិន​បាន​គិត​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ស្នេហា​របស់​ពួក​គេ។ នេះ​ជា​ពាក្យ​សម្តី​អាក្រក់ៗ​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​​និយាយ​ទៅ​កាន់​ដៃគូ​របស់​អ្នក៖
១. ការកុហុកទាំង​ខ្លួន​ឯង​មិនពេញចិត្ត
វា​មិន​មែន​ជា​គំនិត​ល្អ​ទេ​ក្នុង​ការ​ដែល​កុហក​ដៃ​គូ​របស់​អ្នក ជា​ពិសេស​នោះ​នៅ​ពេល​វា​ជា​ការ​ពេញ​ចិត្ត​ខាង​ផ្លូវ​ភេទ ឬភាព​ស្និទ្ធ​ស្នាល​ខាង​ផ្លូវ​ភេទ។ ប្រសិន​បើ​អ្នក​គិត​ថា​ការ​លាក់​ពុត​ធ្វើ​ជា​ពេញ​ចិត្ត​នឹង​ការ​រួម​ភេទអាច​នឹង​បង្វែ​ដៃ​គូ​របស់​អ្នក​ពី​ការ​តូច​ចិត្ត​បាន ការ​គិត​របស់​អ្នក​ដូច​នេះ​ពិត​ជា​ខុស​ទាំង​ស្រុង។ បញ្ហា​ការ​ពិត​នោះ​គឺ​ការ​ធ្វើ​ដូច​នេះ​អាច​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពីអ្នក​បាន។ នៅ​ពេល​ដៃ​គូ​របស់​អ្នក​សួរ​អ្នក​ប្រសិន​បើ​អ្នក​មាន​ចំណុច​កំពូល នោះ​ចង់​បង្ហាញ​ថា​ដៃ​គូ​របស់​អ្នក​ប្រាកដ​ជា​មានអា​រម្មណ៍​ថា​មាន​អ្វី​មួយ​ខុស​ឆ្គង​ហើយ។ ដោយ​បាន​ដឹង​ពី​ការ​កុហក​របស់​អ្នក​ហើយ ដៃ​គូរបស់​អ្នក​ប្រហែល​ជា​មាន​អារម្មណ៏​ថា​អ្នក​មិន​បាន​ពេញចិត្ត​នឹង​ការ​ធ្វើវា​ម្តង​ទៀត​នោះ​ទេ។ ការ​ពិត​ដែ​ល​គួរ​ឲ្យ​សរសើរ​នោះ​គឺ​ដៃគូ​របស់​អ្នក​បារម្ភ​ពី​អារម្មណ៍​របស់​អ្នក។ ហើយ​ក្នុង​កំឡុង​ពេល​ការ​សន្ទនា​ជា​មួយ​គ្នា ត្រូវ​និយាយ​ពី​រឿង​រ៉ាវ​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​អនុស្សាវរីយ៍​រីក​រាយ​ជា​មួយ​គ្នា។

២. អ្នកពិតជាដូចប៉ារបស់អ្នកណាស់
អ្នក​គួរ​តែ​ដាច់​ខាត​ជៀស​វាង​ការ​ប្រៀប​ធៀប​ដៃ​គូ​របស់​អ្នក​នឹង​ប៉ា​របស់​គេ​ឲ្យ​សោះ ជា​ពិសេស​ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​រិះ​គន់​ដល់​គេ​ពី​ព្រោះ​នេះ​គឺ​ជា​ការ​និយាយ​មើល​ងាយ​និង​ជា​ពាក្យ​ដែល​អាក្រក់​ស្តាប់​ជា​ទីបំផុត។ ប្រសិន​បើ​ដៃ​គូរបស់​អ្នក​មាន​រឿង​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ឲ្យ​គេ​ធ្វើ​បន្ត កុំ​ព្យា​យាម​មើល​ងាយ​គេឲ្យ​សោះ តែ​ត្រូវ​ជំនួស​ដោយ​សំណើរ​ដែល​សម​ហេតុ​ផល​និង​គួរ​សម។ ត្រូវ​តែ​គិត​ពីវិធី​សាស្ត្រ​ដែល​សមរម្យ​ដើម្បី​ធ្វើ​ឲ្យ​គេ​បាន​យល់​ពី​អ្វី​ដែល​ចង់​និយាយ​ដោយ​មិន​ធ្វើ​ឲ្យ​គេ​ខូច​អារម្មណ៍ និង​មោទន​ភាព​របស់​គេ។

៣. តើអ្នកនឹងទទួលបានការងារថ្មីនៅពេលឆាប់ៗនេះមែនទេ?
ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ដៃ​គូ​របស់​អ្នក​ទទួល​បាន​ការ​ងារ​ថ្មី អ្នក​ត្រូវ​តែ​មាន​ហេតុ​ផល​ពិសេស​មួយ។ នេះ​អាច​ប្រហែល​បណ្តាល​មក​ពី​ការ​ងារ​បច្ចុប្បន្ន​របស់​គាត់​ទាម​ទារ​ពេល​វេលា​ច្រើន ឬ​ក៏​ប្រាក់​ខែ​របស់​គាត់​មិន​គ្រប់​គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ។ និយាយ​ឲ្យ​ខ្លី អ្នក​ដែល​ជា​អ្នក​មាន​បញ្ហា​សម្រាប់​ការ​ងារ​របស់​គាត់។ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​និយាយ​ប្រាប់​ដៃ​គូ​របស់​អ្នក​អំពី​សមត្ថភាព​របស់​គេ​ទៅ​ឲ្យ​គ្រួសារ​របស់​អ្នក​បាន​ដឹង។ អ្វី​ដែល​អ្នក​បាន​ធ្វើ​ទាំង​អស់​នេះ គឺ​ធ្វើ​ឲ្យ​គេ​មាន​ការ​ឈឺ​ចាប់ និង​បាត់​បង់​ទំនុក​ទុក​ចិត្ត​លើ​ខ្លួន​ឯង។ អ្វី​ដែល​អ្នក​គួរ​តែ​ផ្តោត​ទៅ​លើ​ច្រើន​ជាង​នេះ​នោះ គឺ​អ្នក​ទាំង​ពីរ​អាច​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវ​ភាព​របស់​អ្នក ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ហិ​រញ្ញ​វត្ថុ។ អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​មិន​ត្រូវ​ដាក់​កំហុស​ទៅ​លើ​ដៃ​គូរ​បស់​អ្នក​ទាំង​ស្រុង​នោះ​ទេ តែ​ជំនួស​ដោយ​ការ​បង្ហាញ​នូវ​ការ​គាំទ្រ​ទៅ​លើ​ការ​សម្រេច​ចិត្ត ឬមុខ​របរ​អ្វី​ក៏ដោយ​ដែល​ដៃ​គូ​របស់​អ្នកគួរ​តែ​ធ្វើ៕
13957173701

មតិយោបល់