ព័ត៌មានជាតិ

យុវជន​ពីរ​ក្រុម​ចូល​ក្លិប ម៉ូ​ណាកូ រាំ​សប្បាយ គ្រាន់តែ​ជាន់ជើងគ្នា ដេញ​វ៉ៃ​គ្នា ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគ​ម​ន៏​

​ភ្នំពេញ ៖ យុវជន​ពីរ​ក្រុម​បាន ដោយ​តែ​ចូល​ក្លិប រាំ​ជាន់ជើងគ្នា ពេល​ចេញ​ដែល​ចេញពី​ក្លឹប​វិញ​ក៏​បាន​ដេញ​វ៉ៃ​គ្នា​បណ្តាល ឲ្យមាន​ការភ្ងាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៏ ភ្លាមៗ កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃទី​២៧ មីនា​២០១៤ តាម​បណ្តោយ ផ្លូវ​១៩៨៦ ចំណុច មុខ​មន្ទីរពេទ្យ សកល​វិទ្យាល័យ អន្តរជាតិ ស្ថិតនៅ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​មួយ​ក្រុម មាន​គ្នា​០៨​នាក់ ជា​កម្មករសំណង់ បាន​នាំគ្នា​ចូល​ទៅ​រាំ​កម្សាន្ត​នៅក្នុង​ក្លឹប ម៉ូ​ណា​កូតាំង ពី​ម៉ោង ៧​រហូតដល់​ម៉ោង កើតហេតុ ដោយ​ក្រុម​យុវជន ដែល​មាន​គ្នា​០៨​នាក់ បាន​រាំ​ជាន់​ជើង យុវជន​មួយ​ក្រុម​ទៀត ដែល​មាន​គ្នា ១០​នាក់ ហើយ​ក៏​ឌឺដង​ដាក់គ្នា បន្ទាប់​មក​ក្រុម​យុវជន ដែល​មាន​គ្នា​០៨​នាក់​បាន​សុំទោស​ក្រុមយុវជន ដែល​មាន​គ្នា​១០​នាក់ ហើយ​នាំគ្នា​ដើរចេញ​ពី​ក្នុង​ក្លឹប​ទៅ​ក្រៅ ក្នុង​បំណង​ទៅផ្ទះ ពេល​នោះ​ក្រុម​យុវជន​ដែល​មាន​គ្នា​១០​នាក់ មិន​អស់ចិត្ត ក៏​ចេញ​ទៅ​តាម​វ៉ៃ ក្រុមយុវជន ដែល​មាន​គ្នា​០៨​នាក់ ដោយ​ខ្លះ​ត្រូវ​មួយ​ដៃ ខ្លះ​ត្រូវ​២​ដៃ​។​ប៉ុន្តែ​សំណាងល្អ​ដោយ​ប៉ូលីស ជួយ​អន្តរា​គម​ន៏​ទាន់ កុំ​អី​មិនដឹង​រងរបួស​យ៉ាង​ណា​នោះទេ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់​យុវជន​ខាងលើ​ធ្វើការ​អោប​រំ និង​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ព្រោះ​ថា​ហេតុ​ការណ៏​នេះ​មិន​បណ្តាលឲ្យ​មាន​អ្នក​ណា​រងរបួស​ឡើយ ៕

2014-03-28_111856

មតិយោបល់