កាសែតជប៉ុន Nokkei បានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 6 ចំនួនពីរម៉ូដែល ឆាប់ៗនេះ អាចនៅក្នុងខែកញ្ញាឆ្នាំនេះ។
កាសែតជប៉ុនមួយនេះបានទទួលនូវព័ត៌មានថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 6 អេក្រង់ធំជាងមុនចំនួនពីរម៉ូដែល ដោយមានអេក្រង់ទំហំ ៤,៧អ៊ីង និង៥,៥អ៊ីង ដែលទាំងពីរម៉ូដែលនេះត្រូវបាន Apple បង្គាប់ទៅកាន់រោងចក្រផ្គត់ផ្គង់ឲ្យចាប់ផ្ដើមផលិតរួចរាល់ហើយ។
ប៉ុន្តែ អ្នកវិភាគឯករាជ Steve Milunovich បានជឿជាក់ថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone អេក្រង់ ៤,៧អ៊ីងនៅក្នុងឆ្នាំនេះ ប៉ុន្តែ ៥,៥អ៊ីង ប្រហែលជាចេញនៅឆ្នាំក្រោយ៕
ព័ត៌មានជាតិ
មតិយោបល់