ព័ត៌មានជាតិ

រោគ​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ ដែល​អ្នក​គួរ​តែ​ដឹង

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទីពីរ បាន​រីក​រាយ​ដាល​កាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ភាព​តាន​តឹង, ការ​បរិភោគ​អាហារ​មិន​ល្អ, អសកម្ម​រាង​កាយ​អាច​ជា​មូល​ហេតុ​នៃ​ជំងឺ​ទឹក​ផ្អែម។ បើទោះ​ជា​ជំ​ងឺ​ទឹក​នោម​ផ្អែម​តែង​តែ​កើត​មាន​ឡើង​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ប៉ុន្តែ​ឥឡូវ​នេះ​មនុស្ស​វ័យ​ក្មេង​ក៏មាន​ជំងឺ​នេះ​កាន់​តែ​ខ្លាំង​ឡើង​ដែរ។
រោគសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែមប្រភេទទីពីរៈ
– រោមច្រើនខុសពីធម្មតា
– បាត់បង់ទម្ងន់យ៉ាងឆាប់រហ័ស
– មិនអាចបញ្ឍប់ចំណង់បរិភោគតែរបស់ផ្អែម
– របួស, រលាក, មានស្នាមជាំ
– អស់កំលាំង និងឆាប់ខឹង
– ភ្នែកមានភាពស្រវាំង
– អាវៈយវៈមានភាពស្ពឹកស្រពន់
ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ ជំងឺ​ទឹក​នោម​ផ្អែម និង​ការ​បញ្ច្រាស​ស្ថាន​ភាព​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ដំណាក់​កាល​ដំបូង ត្រូវ​អនុវត្ត​វិធី​សា​មញ្ញៗដូច​ខាង​ក្រោម៖

១. ការធ្វើ​លំហាត់ប្រាណ
អនុវត្ត​ឲ្យ​បាន​ទៀង​ទាត់ ជួយ​រក្សា​នូវ​ភាព​វិជ្ជមាន នៃ​ការ​អភិវឌ្ឍសាច់​ដុំ។ ទោះបីជាអ្នក​ធ្វើ​ការ​ហាត់​ប្រាណ​ដោយ​ដើរ ឬរត់​ក៏​ល្អ​សម្រាប់​សុខភាព​ល្អ​ដូច​គ្នា ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ត្រូវ​ហាត់​ ៥​ ថ្ងៃ ហើយ​ក្នុង​មួយ​ដង​ត្រូវ​ហាត់​កន្លះម៉ោង។

​២. ត្រួតពិនិត្យទម្ងន់
ជំងឺទឹកនោមផ្អែមប្រភេទទីពីរទាក់ទងទៅនឹងការលើសទម្ងន់។ កោសិកាខ្លាញ់ដែល​លើស​អាច​កាត់​បន្ថយ​សមត្ថភាព​នៃ​អាំង​ស៊ុយ​លីន ។ តាមការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ប្រសិន​បើ​មនុស្ស​លើស​ទម្ងន់ ឬធាត់ គឺ​អាច​កាត់​បន្ថយ​​ ១០ ភាគ​រយ ហើយការ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ ២ អាច​កាត់​បន្ថយ​បាន​ញាក់​កណ្តោល។

៣. អាហាររូបត្ថម្ភ
ប្រសិន​បើ​អ្នក​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស្ករច្រើន និងអាហារ​កែ​ច្នៃ អាច​មាន​ហានិ​ភ័យ​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ប្រ​សិន​បើ​អ្នក​បរិភោគ​អាហារ ដែល​មាន​ជាតិ​ម៉ាញេស្យូម​ដូច​ជា៖ អង្គរ​ពណ៌​ត្នោត, អាល់ម៉ុង, ផ្លែប៊័រ… អាច​កាត់​បន្ថយ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទនេះ ប៉ុន្តែ​មិន​គួរ​បរិភោគដែល​មាន​ជាតិ​ស្ករ​ខ្ពស់​​ដូច​​ជា​ ធុរេន​​នោះទេ។

៤. កាត់បន្ថយ​ភាពតានតឹង
ភាពតាន​តឹង (ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្លូវចិត្ត) អាចពាក់​ព័ន្ធទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទី​ ២ កើន​ឡើង។ ​ភាព​តាន​តឹង​​អាច​បង្កើន​កម្រិត Cortisol នៅក្នុងរាងកាយ ដែលបង្ក​ឲ្យ​អតុល្យភាព​អាំងស៊ុយ​លីន។ ការ​គ្រប់​គ្រង​ភាព​តាន​តឹង​នេះ​បាន​ធានា​ថា​នឹងអ្នក​នឹង​ទទួ​លបាន​ការ​គេងលក់​គ្រប់​គ្រាន់៕
Sick
 

មតិយោបល់