ព័ត៌មានជាតិ

ក្រុមបាល់ទាត់មនុស្សតឿរបស់ប្រេស៊ីល សុបិន្តចង់លេងនៅ World Cup (Video Inside)

ប្រេស៊ីល​៖កម្ពស់ មិនដល់មួយម៉ែត្រផង ​​ប៉ុន្តែ​ក្រុមបាល់ទាត់មនុស្សតឿ Gigantes do Norte របស់ប្រេស៊ីលគឺមានទំនុកចិត្តបំផុត និងសុបិន្តអំពីការប្រកួត ​World Cup ដែលនៅមិនឆ្ងាយនោះ ។​
ក្រុម Gigantes do Norte ដែលជាក្រុមបាល់ទាត់មនុស្សតឿ ត្រូវបានបង្កើតឡើង នៅឆ្នាំ ២០០៦ ដែលមើលទៅសឹង​មិនគួរ​ឲ្យជឿទៅហើយ ដែលអាច​ប្រមូលផ្តុំក្រុមមនុស្ស​តឿ បង្កើត ​ជាក្រុមបាល់ទាត់បានយ៉ាងដូច្នេះ ។ ក្រុម​បាល់ទាត់​មនុស្សតឿនេះ មានកម្ពស់ មិនលើសពី ១,២ ម៉ែត្រឡើយ ។
បើទោះបីជាខ្លួន​តឿមែនពិត តែ​សម្រាប់ការប្រកួត ជាមួយនឹងក្រុមមនុស្សធំៗ និងខ្ពស់ជាងខ្លួន ​ក្រុមនេះ នៅតែ​បង្ហាញឥទ្ធិពល​ដ៏មហិមារ ដើម្បី យកឈ្នះក្រុម​បាល់ទាត់ដែលធំជាងខ្លួន​។

រាល់ការប្រកួតរបស់ក្រុមមនុស្សតឿ ទទួលបានការយកចិត្តទុកដាក់ និងអ្នកចូលរួមទស្សនា មិនតិចជាង ៣០ ០០០ នាក់ ដែលមកពីជុំវិញប្រទេស​ប្រេស៊ីល​។ ដោយសារតែ​ចង់ដឹងចង់ឃើញ ​សមត្ថភាពលេងបាល់ដ៏អស្ចារ្យជាលើកដំបូង​របស់ក្រុមមនុស្សតឿ ទើប​ មានមនុស្សច្រើនយ៉ាងនេះចូលរួមទស្សនា ។​
កីឡាករតឿ Ribeiro Casemiro មានកម្ពស់ មិនដល់ ១ ម៉ែត្រ មានវ័យ ២៧ ឆ្នាំ មកពី Paragominas ដែលជាតារាបាល់ទាត់ដ៏អស្ចារ្យរបស់ក្រុម Gigantes do Norte បាននិយាយថា “ជីវិតរបស់ខ្ញុំមានការផ្លាស់ប្តូរតិចតូចបំផុត ពីមុនគ្មាននរណា​ចាប់អារម្មណ៍លើរូបខ្ញុំឡើយ ប៉ុន្តែឥឡូវខុសគ្នា មាន​មនុស្សជាច្រើណាស់ដែលទទួលស្គាល់ លើវិថីបាល់ទាត់នេះ ។ ទន្ទឹមជាមួយនឹងគ្នានេះយើងក៏ចង់​ឲ្យអ្នកគាំទ្រសប្បាយចិត្ត ជាមួយនឹងទម្រង់លេង​ដ៏អស្ចារ្យរបស់ពួកយើង ដែលតែងតែលូតលាស់ជារៀងរាល់ថ្ងៃនោះ” ។​
ក្រុមកីឡាករមនុស្សតឿនេះ បានជឿជាក់យ៉ាងមុតមាំថា ពួកគេសង្ឈឹមថា នឹង​អាចឈ្នះសំបុត្រ​ សម្រាប់ការចូលរួមប្រកួត World Cup នៅពេលអនាគត់ ខណៈដែលពីមុន គ្មាន​នរណា​ចាប់អារម្មណ៍លើពូកខ្លួន​៕​
Brazil (3)

Brazil (2)

Brazil (1)
ទស្សនាវីដេអូឃ្លិប ក្រុមមនុស្សតឿលេង​ដូចខាង​ក្រោមនេះ​៖

មតិយោបល់