ព័ត៌មានជាតិ

ផ្លែ​ប៉េង​បោះផ្តល់​អត្តប្រយោជន៍អ្វីខ្លះ?

ប៉េង​បោះ​គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ ដែល​ត្រូវ​បាន​គេទទួល​ស្គាល់​ថា មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​សុខ​ភាព។ នៅក្នុង​ប៉េង​បោះទុំ​ចំនួន ១០០ ក្រាម មាន​ផ្ទុក​វីតា​មីន A ១៣ ភាគ​រយ, វីតា​មីន B6 ៨ ភាគ​រយ, វីតា​មីន C ៣៣ ទៅ ៥០ ភាគ​រយ, B2 (០.០៤ មី​លី​ក្រាម), វីតា​មីន B1 (០,០០៦ មី​លី​ក្រាម), PP (០.៥ មី​លី​ក្រាម)។ ចំណែក​ឯ​សារ​ធាតុ​ចិញ្ចឹម​មាន​ដូចជា ប្រូ​តែ​អ៊ីន, ជាតិ​ស្ករ, ជាតិ​ខ្លាញ់ និង​សារ​ធាតុ​រ៉ែ ដូច​ជា​កាល់​ស្យូម, ជាតិ​ដែក, ប៉ូតា​ស្យូម, ផូស្វ័រ សុទ្ធ​តែ​មាន​ប្រយោជន៍​ដែល​រាង​កាយ​ត្រូវ​ការ។
អត្ថប្រយោជន៍មួយចំនួននៃផ្លែប៉េងបោះ
– ផ្តល់​វីតាមីនសម្រាប់រាងកាយ៖ ការ​បរិភោគ​ប៉េង​បោះ ២០០ ក្រាម​ក្នុង​មួយ​ថ្ងៃ (លាងទឹក​ឲ្យ​ស្អាត បរិភោគ​ឆៅ) អាច​បំពេញ​តម្រូវ​ការ​វីតា​មីន A, C, ជាតិ​ដែក និង​ប៉ូត​ស្យូម នៃ​រាង​កាយ ក្នុង​រយៈ​ពេល ២៤ ម៉ោង។

– ព្យាបាលជំងឺលើសឈាម៖ ពេល​ព្រឹក​ព្រលឹម មិន​ទាន់​បរិភោគ​អាហារ អ្នក​អាច​យក​ប៉េង​បោះ ១ ទៅ ២ ផ្លែ សម្អាត​ដោយ​ទឹក​ក្តៅ បន្ទាប់​មក​ហាន់​ជា​ចំណិត​តូចៗ លាយ​ស្ករ បន្តិច​ដើម្បី​ទទួល​បាន​ជាតិផ្អែម រួច​ចាប់​ផ្តើម​បរិភោគ។ អ្នក​អាច​ធ្វើ​បែប​នេះ​រយៈ​ពេល​ពី ១០ ទៅ ១៥ ថ្ងៃ​នឹង​ឃើញ​លទ្ធ​ផល។

– រំញោចការរំលាយអាហារ និងស្បែកស្រស់ស្អាត៖ ប៉េង​បោះ ២០០ ក្រាម, ផ្លែ​ប៉ោម ១៥០ ក្រាម, ផ្លែ​ក្រូច ៨០ ក្រាម, ចេកទុំ ១០០ ក្រាម, ស្ពៃ​ក្តោប ១០០ ក្រាម ចំរាញ់វា​ឲ្យ​ទៅ​ជា​ទឹក រួច​ផឹក ៣​ ដង​ក្នុង​មួយ​ថ្ងៃ។

– ព្យាបាលជំងឺក្រពះ៖ ទឹក​ប៉េង​បោះ ១៥០ មី​លី​លីត្រ, ទឹក​ផ្លែ​ប៉ោម ១៥ មីលី​លីត្រ លាយ​បញ្ចូល​គ្នា បរិ​ភោក ២ ទៅ ៣​ ដង​ក្នុង​មួយ​ថ្ងៃ។

– ព្យាបាលជំងឺថ្លើមរ៉ាំរ៉ៃ៖ យក​ប៉េងបោះ​ស្អាត ២៥០ ក្រាម, សាច់​គោ ១០០ ក្រាម ហាន់​ជា​ចំណិត​ស្តើងៗ, ខ្លាញ់, ទឹក​ត្រី… ឆា​ជា​មួយ​បាយ​ជា​រៀង​រាល់​ថ្ងៃ។ អាហារ​មួយ​ប្រភេទ​នេះ​អាច​ជួយ​បង្កើន​ដល់​មុខ​ងារ​ថ្លើម ប៉ូវ​ឈាម និង​ជួយ​ដល់​មុខងារ​រំលាយ​អាហារ ជា​ពិសេស​វា​អាច​ជួយ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ៕
13961447061

មតិយោបល់