អេស្ប៉ាញ៖ សារព័ត៌មាន Skysport បានចុះផ្សាយឲ្យដឹងថា កាលពីរាត្រីយប់មិញនេះ ខណៈដែល Real Madrid ទទួលស្វាគមន៍ក្លិប Rayo Vallecano កីឡាករ Gareth Bale ធ្វើបានសម្រេច ២ គ្រាប់ ក្រោមតំណក់ទឹកភ្លៀងនៅពហុកីឡដ្ឋាន Bernabeu ។
ការខាត់បង់ ក្រោមថ្វីជើងរបស់ Bacelona និង Sevilla វាជាលើកតំបូងហើយ ដែល Real Madrid រងបរាជ័យ ចាប់តាំងពី រដូវកាលឆ្នាំ ២០០៨ – ២០០៩ ។ តែទោះជាយ៉ាណាក្លិបមួយនេះ បានព្យាយាមលុបដាន ដ៏ខ្មៅ វិ នេះចេញ ដោយយកឈ្នះក្លិប Rayo Vallecano ៥- ០ ។
ក្នុងចំណោមគ្រាប់បាល់ទាំង ៥ នោះ គ្រាប់បាល់បើកឆាកដោយកីឡាករ Ronaldo នៅនាទី ១៥ រហូតដល់នាទី ៥៥ កីឡាករ Carvajal បន្ថែមមួយគ្រាប់ទៀត ដែលធ្វើឲ្យក្លិបមួយនេះ ឈ្នះ បណ្តោះអាសន្ន ២-០ ។ តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺគ្រាប់បាល់ ២ គ្រាប់របស់ Gareth Bale ដែលលុបដានចាស់ក្នុងការស៊ុតហ្វ្រីហ្គិត មិនបានសម្រេច ក្នុងអំឡុងប្រកួតជាមួយនឹងក្លិប Sevilla នោះ ។ គ្រាប់បាល់ ២ គ្រាប់របស់ Gareth Bale រកបាននៅនាទី ៦៨ និង ៧៨ ខណៈ Morata បន្ថែមមួយគ្រាប់ទៀតនៅនាទី ៧៨ ។
ក្រោមតំណក់ភ្លៀងស្រិចៗ ក្លិបទាំងពីរនេះ នៅតែវាយបកគ្នាចុះឡើយ ក៏ប៉ុន្តែ Real Madrid មិនចង់បន្តការស៊ីទៀត ក៏លេងបែបធម្មតា រហូតដល់សំឡេងកញ្ជែរអាជ្ញាកណ្តាលផ្លុំ បញ្ចប់ការប្រកួត ធ្វើឲ្យ Real Madrid ឈ្នះ ក្លិប Rayo Vallecano ៥- ០ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់