បន្ទាយមានជ័យ: ថ្មីៗនេះពលករខ្មែរ ជាង១០០នាក់ ត្រូវតម្រួតថៃចាប់ខ្លួន ព្រោះតែតម្រួតរកឃើញថា ពលករខ្មែរ ប្រើប្រាស់ប័ណ្ណឆ្លងដែន ក្លែងក្លាយ ។
ប្រជាពលរដ្ឋចោទជាសំណួរថា ប័ណ្ណឆ្លងដែនក្លែងក្លាយ ចេញពីប្រភពណា នរណាជាអ្នកធ្វើ។
ប្រភពពីមន្ត្រីនគរបាល អន្តោប្រវេសន៍ មួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ពាក់ព័ន្ធធ្វើប័ណ្ណឆ្លងដែន ( Border pass ) នេះរាជរដ្ឋាភិបាល កំណត់តម្លៃ២ម៉ីនរៀល ប៉ុន្តែនគរបាល នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត តម្រូវឲ្យបង់ចន្លោះ ពី៨០០ទៅ១៦០០បាត ដែលគេចាត់ទុកថា ពាក់ព័ន្ធអំពើពុករលួយ ។
ប្រធានការិយាល័យ អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត លោក ស៊ីម សំអាត បានប្រាប់ថា ខាងលោកមិនមាន ការពាក់ព័ន្ធរឿងយកលុយទេ សូម្បីតែ ប័ណ្ណឆ្លងដែនក្លែងក្លាយ។ ប៉ុន្តែលោកទទួលស្គាល់ថា ខាងលោកពិតជា យកលុយ២៥០០០រៀល ក្នុងម្នាក់មែន ដោយយកថ្លៃ លើស៥០០០រៀល គឺថ្លៃក្រដាស់ស្នាម ពីព្រោះរដ្ឋ មិនបានចេញឲ្យទេ ។ នេះគឺប្រសាសន៍ លោក ស៊ីម សំអាត បញ្ជាក់ ។
លោក ស៊ីម សំអាត បន្តរទៀតថា មានច្រកអន្តរជាតិ ជាច្រើនត្រូវពលរដ្ ឋឆ្លងកាត់ ក្នុងនោះច្រកអន្តរជាតិ អូរស្មាច់ ប៉ោយប៉ែត ដូង និងច្រកទ្វារ អន្តរជាតិ ជាំស្រងាំជាដើម ។ ហើយច្រកទ្វារ អន្តរជាតិនីមួយៗ សុទ្ធសឹងមាន ការទទួលខុស ត្រូវផ្សេងៗគ្នា ដូចនេះលោកមិនពាក់ព័ន្ធ ការយកថ្លៃប័ណ្ណ លើសឬចេញប័ណ្ណឆ្លងដែន ក្លែងក្លាយនោះទេ ។
តែលោកទទួលស្គាល់ថា រឿងយកលុយអាច មានកូនចៅពាក់ព័ន្ធខ្លះដែរ វាមិនអត់ទេ។ ប្រធានការិយាល័យ អន្តោរប្រវេសន៍រូបនេះ បានរំលេចថា ” ឆ្នាំមុនរឿងផ្សេង ឆ្នាំក្រោយរឿងផ្សឹង ធម្មតាទេ ស្ថាប័នមួយ តែងតែមាន មនុស្សល្អ មនុស្សអាក្រក់ ” ។ អត្ថន័យទាំងនោះ លោកចង់សំរាយថា ធ្លាប់យកលុយមែន ប៉ុន្តែឥឡូវមិនដូចមុនទេ តិចតួច៕
https://www.youtube.com/watch?v=ULdwzZAKPhg&feature=youtu.be
មតិយោបល់