បើយោងតាមការបង្ហាញចុងក្រោយបំផុតនៃសារមន្ទីរជាតិនៃប្រទេសអូស្ត្រាលី ក្នុងដើមសតវត្សទី ២០ មានវិធីព្យាបាលជំងឺសន្លាក់ឆ្អឹងដ៏ចម្លែកមួយ ដោយឲ្យអ្នកជំងឺចូលទៅក្នុងសាកសពត្រីបាឡែន។ ការព្យាបាលដ៏ចម្លែកនេះមានដើមកំណើតនៅក្នុងទីក្រុង Eden នៃរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី។ នៅពេលដែលសាក់សពត្រីបាឡែនអណ្តែតមកមាត់សមុទ្រពួកគេបានចោះរន្ធមួយយ៉ាងជ្រៅសម្រាប់ដាក់អ្នកជំងឺសន្លាក់នៅក្នុងនោះ។ វាត្រូវបានគេជឿថាអ្នកដែលមានជំងឺសន្លាក់រាំរ៉ៃគ្រាន់តែចូលទៅក្នុងនោះប្រហែលជា ៣០ ម៉ោងពួកគេនឹងមានអារម្មណ៍ថាមានការឈឺចាប់តិច និងលទ្ធផលប្រសើរជាងមុន និងលទ្ធផលនៅពេលដែល ១២ ខែក្រោយមក។ កំដៅ
និងឧស្ម័នដែលបានបង្កើតពីសាកសពត្រីបាឡែនត្រូវបានគេជឿជាក់ថា ជាកត្តាដែលអាចកាត់បន្ថយការឈឺចាប់ដោយអាការៈជំងឺសន្លាក់រាំរ៉ៃ។
លោកវេជ្ជបណ្ឌិត Michelle Linder បានបញ្ជាក់ថាពីមុន គាត់ក៏ធ្លាប់ឮពីវិធីព្យាបាលចម្លែកដោយប្រើសាកសពត្រីបាឡែននេះដែរ បើទោះបីខាងវិទ្យាសាស្ត្រ មិនទាន់ បញ្ជាក់ពីភស្តុតាងនៅឡើយក្តី តែវាជាកាពិតណាស់ ៕
មតិយោបល់