ដោយសារតែស្ថានភាពគ្រួសារជួបការលំបាក់ខ្លាំងពេកធ្វើឲ្យប្តីប្រពន្ធមួយគូរគ្មានលទ្ធភាពនាំកូនប្រុសជាទីស្រឡាញ់របស់ខ្លួនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់ គឺមានតែធ្វើការអំពាវនាវស្វែងរកជំនួយពីសប្បុរសជនតែប៉ុណ្ណោះ។
កាលពីសប្តាហ៍មុនស្ត្រីជាម្តាយត្រូវបានគេនាំទៅមន្ទីពេទ្យនៅក្នុងប្រទេសឥណ្ឌា ហើយបានផ្តល់កំណើតឲ្យកូនប្រុសម្នាក់ដែលមានពិការភាពបេះដូងនៅក្រៅទ្រូង។ តាមការធ្វើរោគវិនិច្ឆ័យរបស់វេជ្ជៈបណ្ឌិតឲ្យដឹងថា ក្មេងប្រុសម្នាក់នេះបានទទួលរងនូវជំងឺបេះដូងដែលគេហៅថា LAC ដែលបណ្តោលឲ្យបេះដូងនៅខុសទីតាំង។ រឿងដែលចម្លែកជាងនេះគឺទារកដែលបានកើតមកហើយ គឺទារក ៩០ ភាគរយដែលមានជំងឺបែបនេះអាចរស់នៅបានតែ ៣ ថ្ងៃដំបូងតែប៉ុណ្ណោះ។ ចំណែកឯក្មេងប្រុសម្នាក់នេះវិញអាចរស់រាន្តមានជីវិតរហូតដល់ពេលបច្ចុប្បន្ននេះ។ ដោយសារតែការវះកាត់ត្រូវចំណាយប្រាក់ខ្ពស់ពេកទើបប្តីប្រពន្ធទាំងពីរសូមជំនួយពីសប្បុរសជន៕
មតិយោបល់