ឯកឧត្ដម ស ថាវី អភិបាលនៃគណះអិបាលខេត្តឧត្តរមានជ័យកាលពីចុងសប្ដាហ៍កន្លងមកនេះបានព្រមានធ្ងន់ៗដល់មន្ដ្រីក្រោមឱវាទទាំងអស់អោយកែប្រែឡើងវិញលើភាពមិនប្រក្រតី ការព្រមាននេះធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយចេញសេចក្ដីប្រកាសពីភាពមិនប្រក្រតីរបស់មន្ទីរគ្រួសារមួយចំនួនក្នុងខេត្តនេះ។ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍នៅក្នុងឱកាសប្រកាសចូលកាន់តំណែងអភិបាលក្រុងសំរោងថ្មីអោយដឹងថាស្របតាមសេចក្ដីប្រកាសចំហរបស់អង្គភាពប្រឆាំងអំពើពុករលួយផ្ដោតទី១លើ ឳប្រធានមន្ទីរកូនគណនេយ្យ ទី២ឳចេញកូនចូលនិងទី៣អចលនទ្រព្យ មានតែក្រដាស់អត់មានអចលនទ្រព្យ ទាំងនេះឯកឧត្តមនិងស្រាវជ្រាវសួរនាំអោយបានជាក់ស្ដែងឡើងវិញអនុវត្តន៍ការកែរតម្រូវទាំងអស់គ្នា ស្មោះត្រង់ទាំងអស់គ្នា ក្រោមដំបូលតែមួយដើម្បីអោយទទួលបានការអភិវឌ្ឍន៍ក្នុងខេត្ត។ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ជំហរជាថ្មីថា មន្ដ្រីពាក់ពន្ធ័ក្នុងខេត្តមួយចំនួនត្រូវស្រូតកែរខ្លួនជាបន្ទាន់ ត្រូវសិក្សាអោយបានច្បាស់អំពីតម្រូវការដឹកនាំ និងកំហុសរបស់ខ្លួន ពិសេសមន្ដ្រីដែលបំប៉ោងបញ្ចេញពត៌មានចេញទៅខាងក្រៅ ដើម្បីធ្វើយ៉ាងណាអោយមន្ដ្រីទាំងអស់អនុវត្តន៍គោលនយោបាយដឹកនាំដ៍ត្រឹមត្រូវរបស់រដ្ឋាភិបាល និងផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃក៍ដូចជាថ្នាក់ខេត្ត។ឯកឧត្តម ស ថាវី ក៍បានព្រមានត្រង់ៗផងដែរទៅដល់មេភូមិផ្អុងលោកស្រីវង់ ស៊ីថាពីរឿងអាស្រូវ និងពាក្យបណ្ដឹងជាច្រើនជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន៕
មតិយោបល់