Januzaj, Kagawa, Sam Johnstone និងកីឡាករមួយរូបទៀត មិនត្រូវបានបញ្ចេញឈ្មោះ ត្រូវបានគេរកឃើញថា ធ្វើរឿងមួយ រួមគ្នា ។
ខាងសារព័ត៌មាន The Sunday Sun បានធ្វើឲ្យអ្នកគាំទ្ររបស់បិសាចក្រហមភ្ញាក់ផ្អើល ដោយបង្ហាញព័ត៌មានអំពីតារា ៤ ដួង របស់បិសាចក្រហម ក្នុងនោះមាន Januzaj, Kagawa, Sam Johnstone និងកីឡាករមួយរូបទៀត មិនត្រូវបានបញ្ចេញឈ្មោះ បានចួលរួមជជែកកម្សាន្តអំពី បញ្ហាសិច ជាមួយនឹងស្ត្រីសក់ទង់ដែង ។ ស្ត្រីសក់ទង់ដែង នោះមានឈ្មោះ Claire McMullan អាយុ ២៨ ឆ្នាំ មានកូន ៣ និង រស់នៅភាគខាងជើងប្រទេសអៀរឡង់ ។
នាង Claire McMullan បាននិយាយថា ក្នុងទំនាក់ទំនងនៅលើ FaceTime តារាបិសាចក្រហម ស្ថិតក្នុងស្ថានភាពអាក្រាត ដោយជារឿយៗ សួរនាងអំពី រាងកាយរបស់ពួកគេ ។ ស្រីស្រស់វ័យ ២៨ ឆ្នាំ និងជាអ្នកម្តាយគេរួចទៅហើយនោះ បាន បន្តថា កីឡាករ Januzaj ជាច្រើនលើកហើយ ដែលបានបង្ហាញបំណងចង់ជួបនាង ។ ដោយក្នុងនោះ តារាវ័យ១៩ ឆ្នាំនេះ បានសន្យា នឹងគ្រប់ដណ្តប់លើការធ្វើដំណើរ និងស៊ីចុក ដេកនៅ មកកាន់ Manchester ។ Januzaj គឺសង្ហារក្នុងវីដេអូ ជជែកកម្សាន្ត ដោយតែងតែប្រើពាក្យផ្អែមល្អែម ។
បើនិយាយអំពី Kagawa វិញ នាង McMullan បានឲ្យដឹងថា តារាបាល់ទាត់សញ្ជាតិជប៉ុនរូបនេះ ជាញឹកញាប់សួរអំពី ការស្លៀកពាក់ដ៏សិចស៊ី ជាពិសេសឈុតក្នុង ក្នុងអំឡុងពេល ជជែកកម្សាន្ត ។ ខណៈដែល អ្នកចាំទីវ័យក្មេង Sam Johnstone ដែលលេងក្នុងកំចីជើងនៅ Doncaster Rovers តែងតែនិយាយដល់បញ្ហាផ្លូវភេទ និង កីឡាករទី ៤ របស់បិសាចក្រហម មិនត្រូវបានបញ្ចេញឈ្មោះ ជារឿយៗ តែងតែសុំរូបភាពអាក្រាតរបស់នាង មើល ៕
មតិយោបល់