ព័ត៌មានជាតិ

បិសាចក្រហម ត្រឹមតែស្មើ ជាមួយនឹង Bayern Munich (Video Inside)

អង់គ្លេស​៖កាលពីរាត្រីទៀបភ្លឺព្រឹកមិញនេះដែរ ក្លិបបិសាចក្រហម​បាន​បង្ហាញពីសមត្ថភាព​ដ៏​អង់អាចរបស់ខ្លួន ដើម្បីទទួលបានលទ្ធផល ស្មើ ១-១ ​ជាមួយនឹង​ម្ចាស់ជើងឯក UEFA Champions League ក្លិប Bayern Munich ។​

គ្រាប់បាល់ដែល​ធ្វើឲ្យបិសាចក្រហមនាំមុខ ក្លិប Bayern Munich គឺជាគ្រាប់បាល់ដែលតែតបំប៉ៅងសំណាញ់ដោយកីឡាករ Vidic នៅនាទី ៥៨ ក៏ប៉ុន្តែ​នៅនាទី ៦៧ ក្លិប Bayern Munich ក៏បាន​សងវិញផងដែរ ដោយ​កីឡាករ Schweinsteriger ។ នៅនាទី ៩០ កីឡាករ Schweinsteriger ដែលស្វែងរក គ្រាប់បាល់ជូនក្លិបឲឲ្យស្មើ ក៏ទទួលបានកាតក្រហម ផងដែរ ។ បើសិនជា ការ​ទទួលកាតក្រហម ស្ថិតនៅនាទី ៨០ វិញ ជាក់ណាស់ ក្លិប Bayern Munich អាច​រងសម្ពោធ​យ៉ាង​ធ្ងន់ធ្ងរ​ទៅហើយ​។​

លទ្ធផលស្មើ ១ -១ បើទោះបី​បង្ហាញ​លទ្ធភាពដ៏ខ្លាំងលើទឹកដីខ្លួនមែនពិត តែ​សម្រាប់សប្តាហ៍ បន្ទាប់ បិសាចក្រហម អាច​នឹង​មិនហេង​នោះទេ ព្រោះថា​ការ​ប្រកួតនោះនឹង​ធ្វើឡើងនៅលើទឹកដី Bayern Munich ម្តង ។ ក៏ប៉ុន្តែ​បើសិនឱកាស ខណៈប្រវត្តិសាស្ត្រច្រំដែល កែ​មិនចេញនោះទេ ​បិសាចក្រហមអាច​នឹង​ឡើងទៅកាន់វគ្គបន្ទាប់ ព្រោះថា គ្រាប់បាល់មូល ពិបាកនិយាយខ្លាំងណាស់ ។​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

Manchester United v FC Bayern Muenchen - UEFA Champions League Quarter Final

មតិយោបល់