ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩ ច្រើនជាង៨៧ភាគរយ ត្រូវបានប្រើនៅក្នុងប្រទេសអ្នកមាន, នេះបើតាម WHO

 

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថាវ៉ាក់សាំង COVID-19 ភាគច្រើនលើសលុប ត្រូវបានចាក់ក្នុងបណ្ដាប្រទេសអ្នកមាន ខណៈបណ្ដាប្រទេស ក្រីក្រ ឬមានប្រាក់ចំណូលទាបទទួលបានវ៉ាក់សាំងត្រឹមតែ ០.២ភាគរយប៉ុណ្ណោះ។

បើតាមអង្គការ WHO នៅក្នុងចំណោមវ៉ាក់សាំងសរុបច្រើនជាង ៧០០លានដូសដែលត្រូវបានចាក់ជូនប្រជាជននៅជុំវិញពិភពលោក គឺបណ្ដាប្រទេសអ្នកមានទទួលបាន ច្រើនជាង៨៧ភាគរយ រីឯប្រទេសក្រីក្រីទទួលបានត្រឹមត្រែ ០.២ភាគរយប៉ុណ្ណោះនៃវ៉ាក់សាំងទាំងនេះ។ COVAX មកទល់នឹងពេលនេះបានចែកចាយវ៉ាក់សាំង ប្រហែលជា៣៨លានដូស ហើយនេះផ្ទុយពីការរំពឹងទុកដែលចង់ចែកចាយឱ្យបានជិត ១០០លានដូស នៅត្រឹមចុងខែមីនាកន្លងទៅ។

កម្មវិធី COVAX ដឹកនាំដោយអង្គការ WHO ដែលមានគោលដៅចែកចាយវ៉ាក់សាំងប្រកបដោយតម្លាភាពកំពុងប្រឈមមុខនឹងការខ្វះខាតវ៉ាក់សាំងដោយសារតែ ការរឹតត្បិតការនាំចេញវ៉ាក់សាំងពីបណ្ដាប្រទេសមហាអំណាចមួយចំនួនធំដូចជាឥណ្ឌា និងសហរដ្ឋអាមេរិកជាដើម៕

CGTN៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១

មតិយោបល់