ព័ត៌មានជាតិ

ក្មេង​ស្រី​អន្ធពាលមួយក្រុម វាយសម្រាត​ខោអាវ​ក្មេងស្រីម្នាក់ បង្កជារឿងភ្ញាក់ផ្អើល (Video Inside)

អ្នកឈរមើល​មិនអាចជួយបានទេ ខណៈដែល​ឃើញ​ក្រុមក្មេងស្រី​បានវាយ​ ក្មេង​ស្រីម្នាក់ពាក់អាវពណ៌ក្រហម​ នៅ ក្នុងទីក្រុង Bai Chay ក្នុងប្រទេសវៀតណាម​។​
ឃ្លិបវិដេអូដែលមានរយៈពេល ជិត ២ នាទី ​ដែល​កត់ត្រាបង្ហាញ ពីក្រុម​ក្មេងស្រីអន្ធពាល ​បានវាយ​បោចសក់ដោះអាវ ទៅលើក្មេងស្រីម្នាក់ ​យ៉ាង​ឃោឃៅ​ជាទីបំផុត ។ តែ​បើទោះបីជា​ខិតំខំវាយដោះអាវក្នុង អាវក្រៅក្តី តែ​មិន​បានសម្រេចឡើយ ដោយក្មេងស្រីនោះ បាន​ព្យាយាម ក្តោប​របស់សំខាន់មិន​ឲ្យ​អ្នកឈរមើល​ឃើញឡើយ ទោះបីជាមុខ ស៊ីកណ្តាប់ដៃ និងបាតជើងណាក្តី ។​
ក្រោយមកសាក្សី នៅកន្លែងកើតហេតុ ដែលឈរមើល បានធ្វើការ​រារាំងមិន​ឲ្យបន្តវាយ ទៀតនោះទេ ។ មនុស្ស​ជាច្រើនលេងលើអនឡាញវៀតណាម មាន​អារម្មណ៍ថា សកម្មភាពវាយនេះ ពិតជា​អាក្រក់ខ្លាំងមែន ស្ទើតែរកលេខដាក់គ្មាន​ ។
ឃ្លិបវិដេអូនេះដែរ ត្រូវបានបង្ហោះដោយ ក្រុមក្មេងស្រីអន្ធពាល ខណៈមានអ្នកវាយ និងមាន​អ្នកថតនោះ ។​
គួរបញ្ជាក់ផងដែរថា ហេតុការណ៍វាយតប់ សម្រាតខោអាវនេះ គេនៅមិនទាន់ដឹង រឿង​ដើមហេតុ​មកពីអ្វីនៅឡើយនោះទេ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

2014-04-02_0929012014-04-02_0929122014-04-02_092920

មតិយោបល់