អ្នកសារព័ត៌មានរបស់ Reuters បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន Apple នឹងចាប់ផ្ដើមសង្វាក់ផលិតកម្ម iPhone អេក្រង់ ៤,៧អ៊ីង នៅក្នុងខែឧសភាខាងមុខនេះ។
ប្រភពដដែលបានបន្តទៀតថា សម្រាប់ព័ត៌មានដែលបានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone អេក្រង់ធំនោះ ប្រហែលជាមិនពិតនោះទេសម្រាប់ឆ្នាំនេះ ព្រោះថា ក្រុមហ៊ុនមានបញ្ហាទៅលើការផលិត iPhone អេក្រង់ ៥,៥អ៊ីង ហើយក៏មិនប្រាកដផងដែរថា Apple ពន្យារពេលក្នុងការផលិត iPhone អេក្រង់ ៥,៥អ៊ីង ដល់ពេលណានោះទេ។
គួរបញ្ជាក់ផងដែរថា សម្រាប់ពេលនេះ iPhone 5/5S មានអេក្រង់ត្រឹមតែ ៤អ៊ីងប៉ុណ្ណោះ ដែលជាអេក្រង់ធំជាងគេបំផុត៕
ព័ត៌មានជាតិ
មតិយោបល់