នៅពេលដែលសួរថា តើមនុស្សជាច្រើនរស់នៅមិនអាចអត់ក្រដាសបង្គន់អនាម័យមែនទេឬ? ចម្លើយ អាចនឹងឆ្លើយ បាទ ជាក់ណាស់ ក៏ប៉ុន្តែវាមិនត្រូវទាំងអស់នោះទេ ព្រោះថាបណ្តាប្រទេសក្រីក្រមួយចំនួន ក៏នៅមិនទាន់យល់ដឹងពីរបៀបអនាម័យនៅឡើយ។
ទាក់ទិននឹងរឿងក្រដាស់អនាម័យ ឬក្រដាសកិតគូថ ក្រោយបន្ទោរបង់រួច ថ្មីៗនេះ ខាងក្រុមហ៊ុន Tissue Design ដែលមានទីតាំងនៅ Grafenau ប្រទេសអាល្លឺម៉ង់ បានផលិតក្រដាស់អនាម័យ ដែលមានភ្ជាប់មកជាមួយនឹងមាស ដោយត្រូវបានគេដាក់ឈ្មោះឲ្យថា Toilet Paper Embossed ដែលជាប្រភេទក្រដាសអនាម័យដ៏ប្រណីត ។
លោក Fritz Loibl ដែលជាអ្នករចនា ក្រដាស់អនាម័យដ៏ប្រណីត បាននិយាយថា “ក្រដាសអនាម័យដ៏ថ្លៃនេះ មិនត្រូវបានប្រើតាមបង្គន់ថ្នាក់ទាបឡើយ បើសិនប្រើគឺប្រើទៅលើសណ្ឋាគារលំដាប់ផ្កាយ។ ក៏ប៉ុន្តែវាអាចនឹងក្លាយជាកាដូ សម្រាប់ថ្ងៃខួបអាពាហ៍ តុបតែងផ្ទះនិង ជូនដល់អតិថិជនខ្លួនជាដើម ព្រោះថា វាបានបំពាក់ដោយ មាសចំនួន ២៤ ការ៉ាត់ ក្នុងក្រដាស ១ ដុំ ដែលមានរូបភាពប្លែកៗ ” ។
សម្រាប់តម្លៃក្រដាស ១ ដុំ នេះវិញ បើសិនជាលក់ទៅកាន់ ពិភពលោក ក្នុងតម្លៃ ២៤៦ ដុល្លារ ក្នុង ១ ដុំ ៕


មតិយោបល់