ព័ត៌មានជាតិ

រថយន្ត​កាមរី​គូទ​ហើម​បើក​បុក​ម៉ូតូ​គុប​ជ្រុល​ចង្កូត​គាប់​ជាប់​និង​ក្បាល​រថយន្ត បណ្ដាល​ឱ្យ​បុរស​ម្នាក់​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ​

​ភ្នំពេញ ៖ រថយន្ត​កាមរី​គូទ​ហើម ពណ៌​ស ដែល​បាន​បើក​ជ្រុល​ទៅ​បុក​ម៉ូតូ គុប​ជ្រុល មួយ​គ្រឿង​ពណ៌​ទឹកប៊ិច ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ច្រាសទិស​គ្នា យ៉ាង​ពេញទំហឹង​បណ្ដាល​អោយ​បុរស​ទាំង​ពីរ​ខាងលើ​ដែល​ជិះ​ម៉ូតូ​ខាងលើ ហោះ​ទៅបុក​កញ្ចក់​រថយន្ត រងរបួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង ៣ និង​២០​នាទី​យប់​ថ្ងៃទី​០៣​ខែ​មេសា ឆ្នាំ​២០១៤​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ ឬ​ស្សី​កែវ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បានអោយដឹងថា ហេតុការណ៍​នេះ​មុន​ដំបូង​គេ​បាន​ឃើញ​រថយន្ត​កាមរី​គូទ​ហើម ស៊េរី​ឆ្នាំ​៩៥ ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2D-2577 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន​តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ ៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង នោះ​ក៏​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង​ពណ៌ ទឹកប៊ិច ដែល​កំពុង​ជិះ​ដោយ​បុរស​ពីរ​នាក់ បាន​ធ្វើដំណើ​ត​ក្នុង​ទិស​ច្រាសទិស​គ្នា​ជា​មួយេ​រថយន្ត​ខាងលើ បណ្ដាលអោយ​រថយន្ត​ខ បុក​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​គាប់​ជាប់​នៅ​និង​ក្បាល​រថយន្ត និង​ធ្វើអោយ​អ្នកជិះ​ម៉ូតូ​ហោះ​ទៅបុក​និង​កញ្ចក់​រថយន្ត​រងរ​បួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ត​សាមុយ​មក​ដឹកយក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​

​បន្ទប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​នៅ​កន្លែងកើតហេតុ​និង​អូស​យក​រថយន្ត​និង​ម៉ូតូ​ខាងលើ​ទៅ​រក្សាទុក​នៅ​ខណ្ឌ ឬ​ស្សី​កែវ​រងចាំ​ធ្វើ​ការដោះស្រាយ តាម​នីតិវិធី​ច្បាប់​៕​
2014-04-03_094252

2014-04-03_094231
 

មតិយោបល់