ព័ត៌មានជាតិ

អ្នកជិតខាង​លួច​លី​អូ គំរាម​កាត់​អា​អូន​តូច​គ្នា​ចោល

​ប៉ូលិស​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់ បន្ទាប់​ពី​គំរាមកំហែង​ចង់​កាត់​អា​អូន​តូច​របស់​អ្នកជិតខាង​ចោល​។ លោក Daniel Urton វ័យ ៥១ ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​បន្ទាប់ពី​លោក​បាន​គំរាមកំហែង​អ្នកជិតខាង ដែល​បាន​លួច​ខោ​ក្នុង​របស់គាត់​។ ទោះបីជា​យ៉ាងណា​ជនរងគ្រោះ​បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​លោក Urton ហើយ​បាន​ប្រញាប់​ហៅ​ទូរស័ព្ទ​ទៅ​លេខ ៩១១ ព្រោះ​ភ័យ​ខ្លាយ​ចំពោះ​ការ​គំរាម​កាត់​របស់​សំខាន់​គាត់​ចោល​។ នៅ​ក្នុង​ស្ថានីយ​ន៍​ប៉ូលិស​ប្អូនស្រី​របស់​លោក Urton បាន​អះអាង​ថា គាត់​គ្រាន់តែ​គំរាម​តែប៉ុណ្ណោះ គឺ​មិន​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់ ព្រោះ​គាត់​មិនមែន​ជា​មនុស្ស​អាក្រក់​ទេ​៕​
Underwear

មតិយោបល់