ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងតឺន័រ២គ្រឿង ជាមួយនឹងរថយន្តដឹងស៊ីតែនសាំងរបស់ក្រុមហ៊ុនតេលា បណ្តាលឲ្យមានការភ្ញាក់ផ្អើល និងស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤២ និង១៤៣ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តដឹកស៊ីតែនសាំងរបស់ក្រុមហ៊ុនតេលា បានបើកស្របគ្នា ខណៈមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តកុងតឺន័រដែលបើកក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិ៤។
ភ្លាមនោះ កម្លាំងសមត្ថកិច្ច បានបញ្ជៀស និងសម្រួលចរាចរណ៍ដើម្បីធ្វើការវាស់វែងរកខុសត្រូវក្នុងការដោះស្រាយតាមច្បាប់៕
មតិយោបល់