ព័ត៌មានជាតិ

ស្ទះ​ច​រា​ច​រ​ណ៍​​​នៅ​​ម្តុំលូ​ទឹ​ក​ស្អុយ​ស​ង្កាត់​បឹ​ង​សា​ឡា​ង​ ​ដោ​យ​សា​រ​តែ​បុ​រ​ស​ម្នាក់​ជួ​យ​ឆ្កែល​ង់​ទឹ​ក​លូ​​ (Video Inside)

កាលពីវេលាម៉ោង ១១ និង ៣០នាទី នៅសង្កាត់បឹង សាឡាង ​ត្រង់ចំណុច លូ​ទឹកស្អុយ ​មាន​បញ្ហាស្ទះចរាចរណ៍ ក៏ដោយសារតែ ​ឆ្កែលង់ទឹក​លូស្អុយ នៅខាងលិចផ្សារ​ ដើមគ ។​​

បើយោងតាមទំព័រ I Love Cambodia Hot News ដែលបានបង្ហោះឃ្លិបវីដេអូ លើហ្វេសប៊ុករបស់ខ្លួន ​ប៉ុន្មាននាទីមុននេះ យើងឃើញថា ខណ:ដែលលោកពូម្នាក់ ចុះលូទឹកស្អុយ ដើម្បីជួយ​ដល់ឆ្កែ លង់ទឹកលូ បានធ្វើឲ្យមនុស្សជាច្រើនដែល​ធ្វើដំណើរតាមវិថី កៀកនឹងលូទឹកស្អុយ ឈប់ឈរ មើលយ៉ាងព្រោងព្រាត ដែល​បង្កឲ្យស្ទះចរាចរណ៍ ជាង ១៥ នាទី ។ ក្រោយពីលោកពូម្នាក់ ដែលបានចុះ លូទឹកស្អុយ ដែល​ច្របូកច្របល់ទៅដោយ ក្លិនមិនល្អដោយ​ ​ជួយ​ឆ្កែបានសម្រេច​ពីការលង់ទឹក មនុស្សម្នា ដែលឈប់ឈរមើល បង្កស្ទះចរាចរណ៍ ក៏រំសាយ ភ្លាមៗផងដែរ ។

នេះ​យើងអាចនិយាយថាជាហេតុការណ៍លើកដំបូង ហើយ នៅក្នុងរាជធានីភ្នំពេញ ​ដែលមានបុរសម្នាក់ចុះលូទឹកស្អុយ ជួយសង្គ្រោះឆ្កែលង់ទឹក បែបនេះ ដែលពីមុនមក កម្រនឹងមានណាស់ ។ តែ​ទោះជាយ៉ាងណា​ ទង្វើជួ​យឆ្កែ លង់លូទឹកស្អុយរបស់លោកពូម្នាក់នេះ បាន ​ទទួលការសរសើរពីសំណាក់អ្នកលេងហ្វេសប៊ុក និង ក្រុមអ្នកគាំទ្រ​របស់ ទំព័រ ហ្វេសប៊ុកខាងលើផងដែរ​៕​
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ៖

2014-04-03_121055

មតិយោបល់