ការពាក់អាវទ្រនាប់មិនស៊ីជាមួយនឹងទំហំសុដន់ មិនត្រឹមតែគ្មានភាពទាក់ទាញប៉ុណ្ណោះទេ ថែមទាំងពិបាកដកដង្ហើម, លំហូរឈាមមានការថយចុះ និងខូចខាតដល់ផ្នែកជាច្រើនទៀតនៃរាងកាយ។ កត្តាទាំងនេះ ហើយដែលសុភាពនារីគ្រប់រូបគួរតែស្លៀកពាក់អាវទ្រនាប់ឲ្យបានត្រឹមត្រូវ ដើម្បីភាពស្រស់ស្អាត និងកាត់បន្ថយការខូចខាតនៃទំហំសុដន់។
១. បង្កឲ្យមានការឈឺចាប់
ប្រសិនបើទំហំអាវទ្រនាប់ ដែលមិនត្រឹមត្រូវទៅតាមទំហំនៃសុដន់របស់អ្នកអាចបណ្តោលឲ្យ មានការឈឺក្បាល, ឈឺខ្នង, ជាពិសេសនៅពេលពាក់អាវនេះយូរទៅអាចបណ្តោលឲ្យមានជំងឺសុដន់។ នៅពេលដែលនារីពាក់អាវទ្រនាប់តឹងណែនពេកអាចធ្វើឲ្យដើមទ្រូងសំប៉ែត និងមានភាពធំតូចមិនស្មើគ្នា ហើយវាអាចធ្វើឲ្យមានសម្ពាធដល់ផ្នែកដដៃទៀតនៃរាងកាយ។ ទំហំអាវទ្រនាប់ដែលល្អឥតខ្ចោះ នឹងជួយគាំទ្រដល់សុខភាពសុដន់។
២. ប៉ះពាល់ដល់ផ្លូវដង្ហើម
ពេលដែលអាវទ្រនាប់តឹងពេកវាអាចបណ្តោលមានសម្ពាធខ្លាំងដល់សាច់ដុំបន្តិចម្តងៗ ធ្វើឲ្យអ្នកពិបាកដកដង្ហើម និងតូចជាងធម្មតា។
៣. លំហូរឈាមថយចុះ
ការពាក់អាវដែលមានដៃតឹងពេក ក៏អាចប៉ះពាល់ដល់លំហូរឈាមទៅកាន់ដើមទ្រូង ព្រោះវាបណ្តោលមកពីសម្ពាធខ្លាំងពេក។ ប្រសិនបើស្នាមក្រហម នៅតាមស្មាទាំងសងខាង មានន័យថាទំហំអាវក្នុងរបស់អ្នកមិនសមនឹងអ្នកឡើយ។
៤. ប៉ះពាល់ដល់ផ្នែកខាងក្រៅ
មួយចំណុចដែលកត់សម្គាល់ឃើញភ្លាមៗ នៅពេលដែលពាក់អាវទ្រនាប់ដែលសមទៅរូបរាងរបស់ខ្លួនវានឹងមិនធ្វើឲ្យបាត់បង់ភាពស្រស់ស្អាតនោះទេ។ ប៉ុន្តែប្រសិនបើអ្នកពាក់អាវទ្រនាប់ធំជ្រុល ឬតូចជ្រុលអាចធ្វើឲ្យការស្លៀកពាក់ផ្នែកខាងក្រៅរបស់អ្នកក៏មិនសូវសមដែរ។
៥. បាត់បង់ភាពទាក់ទាញ
ធម្មតាស្ត្រីពាក់អាវទ្រនាប់ពេញមួយថ្ងៃ បើទោះជាអាវក្នុងនោះមានដៃតូច ឬធំទូលាយក៏មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន។ ម្យ៉ាងទៀតការពាក់អាវទ្រនាប់តឹងណែនពេញមួយថ្ងៃអាចធ្វើឲ្យសុដន់របស់លោកអ្នកបាត់បង់ភាពទាក់ទាញ មិនអាចរីកលូតលាស់ពេញលេញបាន៕
មតិយោបល់