ព័ត៌មានជាតិ

យន្ដហោះ​ម៉ាឡេស៊ី MH370 កំពុង​បន្ត​ដំណាក់កាល​ទី​២​ស្វែងរក​

​នាវា​២​គ្រឿង​របស់​ក្រុម​អ្នកជំនាញ បាន​ចូលរួម​រុករក​យន្ដហោះ​ម៉ាឡេស៊ី MH370 ដំណាក់កាល​ទី​២ នៅ​សបា្ដហ៍ នេះ​នៅ​បាតសមុទ្រ​ក្រោយ​យន្ដហោះ បាន​បាត់​ខ្លួន​រយៈពេល​៧​ខែ​កន្លងមក​​យន្ដហោះ MH370 បាន​បាត់​ខ្លួន​ខណៈ កំពុង​ហោះហើរ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ ២០១៤​ដោយ​មាន​អ្នកដំណើរ​២៣៩ នាក់​នៅក្នុង​ជើងហោះហើរ​នោះ ហើយ រហូតមកដល់​ពេលនេះ​មិន​ទាន់​រក ឃើញ​ដាន​យន្ដហោះ​បូ​អ៊ីង 777-200 នេះ នៅឡើយ បើទោះជា​មាន​ការរុករក​ទ្រង់ ទ្រាយ​ធំ​ទាំង​ផ្លូវអាកាស​, ផ្លូវទឹក និង​នៅ បាទសមុទ្រ​ក៏ដោយ​។​

​ចាប់តាំងពី​ពេលនោះ​មក ក្រុម​អ្នក រុករក​បាន​ផ្ដោត​ការស្វែងរក​នៅ​សមុទ្រ ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា និង​ភាគ ខាងលិច​សមុទ្រ​អូស្ដ្រាលី បន្ទាប់​ពី​ផ្កាយ រណប​ចាប់បាន​បំណែក​សង្ស័យថា ជា យន្ដហោះ​ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន​នោះ ។​

​អូស្ដ្រាលី​ជា​ប្រធាន​ក្រុម​រុករក​យន្ដ ហោះ​មាន​ជំនឿ​ជឿជាក់ថា យន្ដហោះ​នេះ ប្រាកដ​ជា​ធ្លាក់​នៅ​ទីនោះ បន្ទាប់​ពី​បង្វែរ គោលដៅ​ហោះហើរ​យ៉ាង​អាថ៌កំបាំង​។ ក្រុម​អ្នកស្វែងរក​បានចាប់ផ្ដើម​ការងារ រុករក​ទ្រង់ទ្រាយ​ធំ ប៉ុន្ដែ​គ្មាន​ឃើញ​ដាន យន្ដហោះ​ដែល​បាត់​នោះ​ឡើយ​ធ្វើឱ្យ សាច់ញាតិ​ជនរងគ្រោះ​មានកា​រ​រង្គៀស ចិត្ដ​យ៉ាង​ខ្លាំង ។​
​ការិយាល័យ​សុវត្ថិភាព​ដឹកជញ្ជូន អូស្ដ្រាលី​(ATSB)​បានបញ្ជាក់​ថា សកម្ម ភាព​រុករក​ដំណាក់កាល​ចុងក្រោយ​បំផុត ចាប់ផ្ដើម​នៅ​ដែម​ខែតុលា ដោយ​នាវា ២​គ្រឿង គឺ​នាវា​Fugro Discovery និង នាវា GO Phoenix ម៉ាឡេស៊ី ដោយ ដាក់​ឧបករណ៍​ស្វែងរក​ទំនើប​ចូលទៅ សមុទ្រ​ជម្រៅ​៥​ពាន់​ម៉ែត្រ​ដើម្បី​ស្វែង រក​នៅ​លើ​បាតសមុទ្រ​តាម​រលក​សំឡេង​។​

​លោក Peter Foley ប្រធាន​ក្រុម​រុក រក​បាន​ថ្លែងថា ប្រព័ន្ធ​នេះ​អាច​បញ្ជូន ទិន្នន័យ​តាមរយៈ​ខ្សែ​២​ទៅកាន់​នាវា​ក្នុង ចម្ងាយ​១០​គីឡូម៉ែត្រ នៅពេលដែល ប្រព័ន្ធ​នោះបាន​ពើបប្រទះ​បំណែក​ឯណា នីមួយ​នៃ​យន្ដហោះ​នោះ ដូចជា​ម៉ាស៊ីន យន្ដហោះ ឬ​តួ​យន្ដហោះ​ជាដើម​។ ប្រភព​បន្ដថា នៅពេល​មាន​ភាព​មិន ប្រក្រតី​ហើយ​នោះ នាវា​នឹង​ត្រឡប់​ទៅ កាន់​ទីតាំង​ដែល​ផ្ដល់​ទិន្នន័យ​មក​នោះ​រួច យក​កាម​រ៉ា​ថត​ពិិត្យមើល​ទៅកាន់ បាតសមុទ្រ ។​

​លោក Foley បាន​ថ្លែងថា លោក មាន​សុទិដ្ឋិនិយម​ទៅលើ​សកម្មភាព​រុក រក​នៅ​បាតសមុទ្រ​នេះ ហើយ​អាច​នឹង ទទួលបាន​ជោគជ័យ ។ ប៉ុន្ដែ​ទោះ​បែបណា លោក​ទទួលស្គាល់​បញ្ហា​ប្រឈមមុខ លំបាកៗ​ពិតជា​មាន​ប្រាកដ​ចំពោះ​ក្រុម អ្នករុករក​ដោយសារ​ស្ថិតនៅ​តំបន់​ដាច់ ស្រយាល និង​គ្មាន​គោលដៅ​ច្បាស់ លាស់​។ ជាក់ស្ដែង​នាវា និង​នា​វឹក​ទាំង អស់​នោះ​ប្រតិ​បត្ដិកា​រ​ស្ថិតនៅ​ក្នុង​អាកាស ធាតុ​ត្រជាក់ ខ្យល់​បក់បោក និង​នៅលើ លំហរ​សមុទ្រ​ដែល​មាន​រលក​សមុទ្រ កម្ពស់​១២​ម៉ែត្រ​។ លោក​បន្ដថា ស្ថិត នៅ​បាទសមុទ្រ ក្រុម​អ្នក​រុករក​បាន​ប្រទះ ឃើញ​បំណែក​ថ្មី ប៉ុន្ដែ​មិន​ដូច​ទៅ​នឹង អ្វី​ដែល​ចាប់បាន​ដោយ​ផ្កាយរណប​នោះ ទេ​។ ដោយ​មូលហេតុ​នេះ ទើប​ទីតាំង ដែល​កំពុង​ស្វែងរក​បំណែក​យន្ដហោះ​ជួប នូវ​ឧបសគ្គ​ថ្មី​មួយទៀត ។​
A woman writes a message on a board in Kuala Lumpur

មតិយោបល់