ព័ត៌មានជាតិ

កូនកំលោះ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់បី​ដាក់​ថ្នាំពុល​នៅក្នុង​ភេសជ្ជៈ​

​ប៉ូលលិ​សនៅក្នុង​រដ្ឋ Kano ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​និយាយថា កូនកំលោះ​ម្នាក់ និង​បុរស​ម្នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ដាក់​ថ្នាំ​បំពុល​នៅក្នុង​ភេសជ្ជៈ ធ្វើឲ្យ​ស្លាប់​មនុស្ស ៦ នាក់​ដែល​ចូលរួម​អាពាហ៍ពិពាហ៍​របស់គាត់​។ តាម​ការស៊ើបអង្កេត​បា​ន​បង្ហាញ​ថា​ភ្ញៀវ​ដែល​បាន​ស្លាប់​នៅក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ទាំង ៦ នាក់​នោះ​មាន​អាយុ​ចាប់ពី ២០ ទៅ ២២ ឆ្នាំ​។ សាក្សី​នៅ​ក្នុង​អាពាហ៍ពិពាហ៍​បានឲ្យដឹង​ថា​ឧបទ្ទេវ​ហេតុនេះ​បាន​កើតឡើង​ប្រហែលជា​ម៉ោង ១០ កន្លះ​យប់​ថ្ងៃអាទិត្យ ជនរងគ្រោះ​គឺជា​បុរស​ទាំងអស់​ដែល​បាន​ពិសា​ភេសជ្ជៈ​នៅក្នុង​ពិធី​៕​
image
រូបតំណាង​

មតិយោបល់